ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
RUPP បើកការប្រកួតកីឡាបាល់ទាត់ជើងឯកសាកលវិទ្យាល័យ ដែលឧបត្ថម្ភដោយក្រុមហ៊ុនចិន
18, Jan 2020 ,
12:50 pm
រូបភាព
×
ដោយ:
ញឹក ស្រីល័ក្ខ (Nhek Sreyleak)
ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបើកការប្រកួតកីឡាបាល់ទាត់ជ្រើសរើសជើងឯកសាកលវិទ្យាល័យ ដោយមានការឧបត្ថម្ភពីក្រុមហ៊ុនចិន។ ការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះ មានរយៈពេល៣ខែ មានក្រុមចំនួន ២០ ចូលរួមដែលមកពីដេប៉ាតឺម៉ង់ផ្សេងៗនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លោក សោម រតនា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើកឡើងថា ការប្រកួតបាល់ទាត់នេះ នឹងជ្រើសរើសជើងឯកប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីទៅប្រកួតដណ្ដើមពានរង្វាន់ជាសាកលវិទ្យាល័យដទៃៗទៀត។ សាកលវិទ្យាធិការរងរូបនេះ បញ្ជាក់ថា ការសិក្សាផ្សារភ្ជាប់នឹងកីឡា ដែលធ្វើឲ្យនិស្សិតមានសុខភាពល្អ និងមានវិន័យនៅក្នុងខ្លួន ជាពិសេស ក៏ធ្វើឲ្យនិស្សិតមានទំនាក់ទំនងជាមួយនិស្សិតដទៃនៅក្នុងសាកលវិទ្យាល័យផងដែរ។
នៅក្នុងឆ្នាំនេះ ការប្រកួតកីឡាបាល់ទាត់ជ្រើសរើសជើងឯកសាកលវិទ្យាល័យ មានការចូលរួមពីបណ្ដាក្រុមហ៊ុនចិន ចំនួន ១១។ លោក Wang HaiTao តំណាងក្រុមហ៊ុន Morgan បញ្ជាក់ថា៖ «ការឧបត្ថម្ភដល់វិស័យកីឡានេះ ដើម្បី ចូលរួមអភិវឌ្ឍក្នុងប្រទេសកម្ពុជា។ ជាក់ស្ដែង ការជ្រើសរើសសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះ ដោយសារសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាគ្រឹះស្ថានឧត្តមសិក្សាមួយ ដែលល្បីនៅកម្ពុជា»។
ការប្រកួតបាល់ទាត់រវាងនិស្សិតនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះ មានចំនួន ៤ពូល គឺពូល A-D ដោយការប្រកួតនេះ គឺប្រកួតរៀងរាល់ចុងសប្ដាហ៍ ដែលមានរយៈពេល ៣ខែ។ ជ័យលាភីលេខ១ នឹងទទួលបានថវិកា ១ពាន់ដុល្លារ, លេខ២ ចំនួន ៧រយដុល្លារ, លេខ៣ ចំនួន ៥រយដុល្លារ និងជ័យលាភីលេខ ៤ ទទួលបានថវិកា ៣រយដុល្លារ។
សូមបញ្ជាក់ថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំការប្រកួតបាល់ទាត់នេះ ជារៀងរាល់ឆ្នាំផងដែរ៕
លោក Wang HaiTao តំណាងក្រុមហ៊ុន Morgan
លោក សោម រតនា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បាល់ទាត់
RUPP
សោម រតនា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
6 ថ្ងៃ
«ប្រទានកម្ម»មានន័យដូចម្តេច?
7 ម៉ោង
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
1 សប្តាហ៍
តើពេលណាដែលគេសរសេរ«បរិបូរ, បរិបូណ៌ និង បរិបូរណ៍»នៅក្នុងសំណេរភាសាខ្មែរ?
1 ថ្ងៃ
«រឭក»,«រំឮក»,«រំលឹក» និង«រម្លឹក» ពាក្យណាត្រឹមត្រូវ?
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម