អន្តរជាតិ
អេ​ស្ប៉ា​ញ​ជា​ប្រទេស​ទី​២៤​ដែល​រកឃើញ​អ្នក​កើត​កូ​រ៉ូ​ណាវី​រុស​
01, Feb 2020 , 6:44 am        
រូបភាព
ដោយ: រួបរួម
ក្រសួងសុខាភិបាល​អេ​ស្ប៉ា​ញ បាន​អះអាង​ពី​ការ​តេ​ស្តិ៍​ឃើញ​អ្នកជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (2019-nCoV) ។ អ្នកជំងឺ​នោះ ស្ថិតក្នុង​ចំណោម​អ្នកទេសចរ​អាល្លឺម៉ង់​៥​នាក់ ដែល​ត្រូវ​បានដាក់​នៅ​ដោយឡែក​ក្នុង​គ្លិ​និក​នៃ​កោះ Canary Islands​។​ នេះបើយោងតាមការផ្សាយ​របស់ News Observatory។



នៅថ្ងៃដដែល ជប៉ុនមាន១៧ករណី សហរដ្ឋអាមេរិក និងអាល្លឺម៉ង់កើនឡើងដល់៧ករណីរៀងៗខ្លួន ខណៈ ស៊ុយអែត ទើបរកឃើញករណីដំបូង។

​គិត​ត្រឹម​ម៉ោង​៦ និង​៤០​នាទី ព្រឹក​ថ្ងៃទី​១ ខែកុម្ភៈ​នេះ អ្នកមាន​ជំងឺ​កូ​រ៉ូ​ណា​វីរុស​ដែល​ត្រូវបាន​រកឃើញ​មាន​ជាង​១​ម៉ឺន​នាក់ ហើយ​អ្នកស្លាប់​ត្រូវបាន​រាយការណ៍​មាន​ជាង​២៥០​នាក់ ដែល​ស្ថិត​ក្នុងប្រទេស​ចិន​។ ក្រៅពី​ចិន និង​រដ្ឋបាល​ពិសេស​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ ប្រទេស​២៣​ផ្សេងទៀត​ដែលមាន​អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស​រួមមាន ថៃ ជប៉ុន សិង្ហ​បុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភព​អង់គ្លេស កម្ពុជា ហ្វាំ​ង​ឡង់ ឥណ្ឌា ណេ​ប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត និង​អេ​ស្ប៉ា​ញ​៕


Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com