ជាតិ
សង្គមជាតិ
បឹងយ៉ាកអោម យ៉ាកការ៉ា នៅខេត្តរតនគិរី ក្លាយជាតំបន់ការពារទេសភាព តំបន់បឹងយ៉ាកអោម យ៉ាកការ៉ា ក្នុងស្រុកលំផាត់ (រូបពីក្រសួងបរិស្ថាន)
× ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតបឹងយ៉ាកអោម យ៉ាកការ៉ា ដែលមានផ្ទៃដីជាង១៣០ហិកតា ស្ថិតនៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ជាតំបន់ការពារទេសភាព។ នេះបើតាមការអនុក្រឹត្យចុះថ្ងៃទី២៦ កុម្ភៈ។
អនុក្រឹតដដែល ឲ្យដឹងថាការបង្កើតតំបន់ការពារទេសភាពថ្មីនេះ មានគោលដៅធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី សារព័នមជ្ឈដ្ឋានធម្មជាតិ សត្វព្រៃ រុក្ខជាតិ និងវប្បធម៌ ក៏ដូចជាថែរក្សាការពារលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ ព្រមទាំងហានិភ័យគ្រោះមហន្តរាយធម្មជាតិផងដែរ។ ទន្ទឹមនឹងនេះ តំបន់ការពារទេសភាពនេះ នឹងរួមចំណែកផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព។ វាក៏ផ្នែកមួយ លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធាណរជន ដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។
រក្សាការពារវប្បធម៌ ប្រពៃណី ការអភិវឌ្ឍន៍ និងសារៈសំខាន់ផ្នែកវប្បធម៌របស់សហគមន៍មូលដ្ឋាន ព្រមទាំងបង្កើនតួនាទីប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ការពារធម្មជាតិ សម្រាប់ប្រយោជន៍សង្គមជាតិគ្រប់ជំនាន់។ នេះបើតាមអនុក្រឹតរបស់រាជរដ្ឋាភិបាល៕
Tag:
តំបន់ការពារទេសភាព
បឹងយ៉ាកអោម យ៉ាកការ៉ា
រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com