COVID-19
អន្តរជាតិ
COVID-19 ឆ្លងដល់៦១ប្រទេសហើយ ក្រោយអៀរឡង់ និងលុចសំបួ រកឃើញករណីដំបូង លោកស្រី Paulette Lenert រដ្ឋមន្ត្រីសុខាភិបាលលុចសំបួ ធ្វើសន្និសីទសារព័ត៌មាន។ រូបថត RTL
× សាធារណរដ្ឋអៀរឡង់ និងលុចសំបួរ ទើបរកឃើញករណីឆ្លងកូរ៉ូណាវីរុស (COVID-19) លើកដំបូងនៅក្នុងប្រទេសរៀងៗខ្លួន ដែលធ្វើចំនួនប្រទេសដែលឆ្លងនៅលើពិភពលោក ឡើងដល់៦១ប្រទេស ដោយគិតត្រឹមព្រឹកថ្ងៃទី១ ខែមិនា នេះ។ ករណីនៅចិន ត្រូវបានរាប់បញ្ចូលទាំងហុងកុង ម៉ាកាវ និងតៃវ៉ាន់ រីឯនៅចក្រភពអង់គ្លេស មានអង់គ្លេស អៀរឡង់ខាងជើង និងវេលស៍។
នៅអៀរឡង់ អង្គភាពសុខភាពសាធារណៈ បានប្រកាសពីការរកឃើញករណី COVID-19 ដំបូង ដែលជាបុរសម្នាក់ ធ្លាប់មានប្រវត្តិធ្វើដំណើរទៅកាន់ភាគខាងជើងអ៊ីតាលី តំបន់រងផលប៉ះពាល់ធ្ងន់ធ្ងរ។
ដូចគ្នាផងដែរ នៅលុចសំបួ រដ្ឋមន្ត្រីសុខាភិបាល បានអះអាងថា អ្នកជំងឺ COVID-19 ដំបូងនោះ ជាបុរសវ័យជាង៤០ឆ្នាំម្នាក់ ដែលទើបត្រឡប់ពីអ៊ីតាលី ដោយឆ្លងកាត់ក្រុង Charleroi ប្រទេសបែលហ្ស៊ិក។
ប្រទេស៥៩កន្លងមកដែលមានករណីឆ្លង COVID-19 រួមមាន៖
-អាស៊ី៖ ចិន (បញ្ចូលទាំង ហុងកុង តៃវ៉ាន់ និងម៉ាកាវ) កូរ៉េខាងត្បូង ជប៉ុន (បូកករណីនាវា Diamond Princess) អ៊ីរ៉ង់ សិង្ហបុរី ថៃ អេមីរ៉ាតអារា់ប់រួម ម៉ាឡេស៊ី វៀតណាម អូម៉ង់ ហ្វីលីពីន លីបង់ អ៊ីរ៉ាក់ អ៊ីស្រាអែល កូវ៉ែត ប៉ារែន អាហ្វហ្គានីស្ថាន ឥណ្ឌា ណេប៉ាល់ កម្ពុជា ស្រីលង្កា ប៉ាគីស្ថាន កាតា អាស៊ែបៃហ្សង់។
-អឺរ៉ុប៖ អ៊ីតាលី បារាំង ចក្រភពអង់គ្លេស (មានករណីនៅអង់គ្លេស វេលស៍ និងអៀរឡង់ខាងជើង) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេស្ប៉ាញ ហ្វាំងឡង់ បែលហ្ស៊ិក អូទ្រីស ក្រូអាស៊ី ស្វីស ក្រិក រូម៉ានី ន័រវេស ម៉ាសេដ្វានខាងជើង ដាណឺម៉ាក អេស្តូនី ហូឡង់ និងសាំងម៉ារាំង លីទុយអានី បេឡារុស អ៊ីស្លង់ ម៉ូណាកូ និងហ្សកហ្ស៊ី។
អាមេរិកខាងជើង៖ សហរដ្ឋអាមេរិក កាណាដា ម៉ិកស៊ិក។
អាមេរិកឡាទីន៖ ប្រេស៊ីល, អេក្វាឌ័រ។
អាហ្វ្រិក៖ អេហ្ស៊ីប, អាល់ហ្សេរី, នីហ្សេរីយ៉ា។
អូសេអានី៖ អូស្ត្រាលី, នូវែលសេឡង់៕
© រក្សាសិទ្ធិដោយ thmeythmey.com