អត្ថបទពាណិជ្ជកម្ម
គំរោង​ខុន​ដូរ​លំដាប់​ផ្កាយ​៥ ឌឺ​ផ្ល​រ៉ា​ស្វី​ត កំពស់​៣៨​ជាន់ ក្នុង​សង្កាត់​បឹង​កេងកង​១ ចាប់ផ្តើម បើក​ការដ្ឋាន​ជា​ផ្លូវការ​
01, Mar 2020 , 2:26 pm        
រូបភាព
ដោយ: ថ្មីៗ
វិស័យ​អចលនទ្រព្យ នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ននេះ កំពុងតែ​បោះជំហាន ទៅ​មុខជា​លំដាប់ ស្រប​នឹង​កំណើនសេដ្ឋកិច្ច ក៏​ដូច​អ្នកវិនិយោគ​គិ​ន​ក្នុងស្រុក និង​ក្រៅ​ស្រុក​កំពុងមាន ការកើនឡើង គួរឱ្យកត់សំគាល់​។ វិស័យ​អចលនទ្រព្យ​នេះ ក៏​កំពុង​ដើរ​ស្រប​ពេលដែល​យុគ្គសម័យ​នៃ​វិស័យ​ខុន​ដូរ​ទំនើប​បែប​ស៊ី​វិ​ល័យ និង​ទាន់សម័យ​នៅ​កម្ពុជា ។​រាជធានី​ភ្នំពេញ កំពុងមាន​ហាងឆេង បើទោះបី​ថ្មីៗ​នេះ មាន​បញ្ហា តិច​តូច​ដោ​សារ​ការ​រា​ត្បា​ត នៃ​មេរោគ​កូ​វីដ​១៩ ក៏ដោយ​។
​ជាក់ស្តែង​នា​ព្រឹក​ថ្ងៃទី​២៧ ខែ​កុ​ម្ភះ ឆ្នាំ ២០២០​នេះ ក្រុមហ៊ុន​ឌឹ​ផ្ល​រ៉ា ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ​ខ្មែរ​ក្នុងស្រុក​ដ៏​ធំ​មួយ បាន​ប្រារព្ធ​ពិធី​ក្រុង​ពាលី សុំ​ម្ចាស​ទឹកដី បើក​ដំណើរការ​សាងសង់​ជា​ផ្លូវការ លើ​គម្រោង​សំណង់​ខុន​ដូរ​លំដាប់​ផ្កាយ​៥ ឌឺ​ផ្ល​រ៉ា​ស្វី​ត (The Flora Suites) ទៅតាម​ប្រពៃណី​សាសនា ។​ពិធី​នេះ ធ្វើឡើង ក្រោម​វត្តមាន​ចូលរួម​ពី​សំណាក់ លោក​ឧកញ៉ា លឹម ចាំង​ស្រ៊ុន  ប្រធាន​ក្រុម ប្រឹក្សា ភិ​បាល ក្រុមហ៊ុន​ឌឺ​ផ្ល​រ៉ា និង​លោកជំទាវ ព្រមទាំង​បុគ្គលិក​ថ្នាក់ដឹកនាំ នៃ​ក្រុមហ៊ុន​ឌឺ​ផ្ល​រ៉ា ក៏​ដូច​អតិថិជន វី​អាយ​ភី ជាច្រើន​ទៀត​។​
 
​លោក សាំង សុភ​ក្ត្រ័​រ៉ា​ឌី នាយក​ផ្នែក​លក់ ឌឺ​ផ្ល​រ៉ា​ស្វី​ត​(The Flora Suites)​បានឱ្យដឹងថា  The Flora Suites គឺជា​គម្រោង​អគារ​ខុន​ដូរ​ដ៏​ប្រណិត​ធំ​មួយ លំដាប់​ផ្កាយ​ប្រាំ នៅក្នុង​ប្រទេស​កម្ពុជា ដែល​បញ្ជាក់ ពី​ភាព​អភិជន ភាពទាន់សម័យ និង​ការរស់នៅ​ដ៏​សម្បូរបែប​។ ចំណុច​ពិសេស​នៃ​ខុន​ដូ​នេះ គឺ​ទីតាំងនៅ​ចំ​កណ្តាល​សង្កាត់​បឹង​កេងកង​ទី​១ ខាងត្បូង​វិទ្យាល័យ​ជាស៊ីម បឹង​កេងកង ស្ថិត​លើផ្លូវ​លេខ ៧១ កែង​៣៩២  ដែលជា​តំបន់​ពោរពេញ ទៅដោយ​ភោជនីយដ្ឋាន ហាង​កាហ្វេ ផ្សារ​ទំនើប ធនាគារ សាលា​អន្តរជាតិ ដែល​ផ្តល់​ភាពងាយស្រួល​ក្នុងការ​រស់នៅ​។ 
 
​អគារ​ខុន​ដូ​នេះ មាន​កម្ពស់ ៣៨​ជាន់ មាន​ទំហំ​អគារ​សរុប ២០.៧៨៦​ម៉ែត្រការ៉េ ដែលជា​រចនា​ម៉ូត បែប​ទំនើប បំពាក់​ទៅដោយ កញ្ចក់​ព័ទ្ធជុំវិញ​អគារ ដែល​អាច​ឲ្យ​គេ​មើលឃើញ​នូវ​ទេសភាព ជុំវិញ​រាជធានី​ភ្នំពេញ​បាន​យ៉ាង​ល្អ​។ នៅ​ជា​ន់ទី​៧ នៃ​ខុន​ដូ​ឌឹ​ផ្ល​រ៉ា​ស៊ូ​ត មាន​ក្លឹប​ហាត់ប្រាណ អាង​ហែល ទឹក ស្ទី​ម សោ​ណា យូ​ហ្គា កន្លែង​សម្រាប់​ក្មេង​លេង​។ នៅ​ជា​ន់ទី​៣៦ មាន Sky Club ដែលមាន​ជា​ភោជនីយដ្ឋាន លំដាប់​អន្តរជាតិ ហាង​កាហ្វេ បន្ទប់​ប្រជុំ ដែល​អតិថិជន មក​ស្នាក់នៅ អាច​ពិភាក្សា​ការងារ​ផ្សេង​បាន ដោយ​មិនចាំបាច់​ចេញ​ក្រៅ ។ ចំណែកឯ នៅ​ជា​ន់ទី​៣៧ មាន Sky Bar ដែល​អាច​ទទួលទាន​អាហារ ហើយ​មើល​ទេសភាព​រាជធានី​ភ្នំពេញ និង ទន្លេមេគង្គ​បាន​ផងដែរ​។ ជាន់​ទី​៣៨ មាន Sky Restaurant គឺជា​ភោជនីយដ្ឋាន​ដែល​ស្ថិតនៅ​ជាន់​កំពូល​នៃ​អាគារ ដែល​គេ​អាច​គយគន់​ទេសភាព​ថ្ងៃ​លិច បាន​យ៉ាង​ស្អាត​ទៀតផង​។​
 
​ជាការ​កត់សម្គាល់ ឌឹ​ផ្ល​រ៉ា (The Flora) គឺជា​ក្រុមហ៊ុន​វិនិយោគ លើ​វិ​ដ័យ​អចលនទ្រព្យ​ក្នុងស្រុក​មួយ ដែល​ធ្វើការ​ផ្គត់ផ្គង់​លំនៅដ្ឋាន ទៅតាម​តម្រូវការ​ជាក់ស្តែង​រប​ស់​អតិថិជន គ្រប់​ស្រទាប់វណ្ណៈ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង​ការសាងសង់​អគារ​លំនៅដ្ឋាន តាមរយៈ បុរី​ដ៏​ទំនើប​បំផុត ដែលមាន​ការ​រចនា​ម៉ូត​បែប​ខ្មែរ និង​អឺរ៉ុប រួមបញ្ចូល​គ្នា ក្នុង​គោលបំណង​ផ្តល់​ឲ្យ​អតិថិជន​រស់នៅ ក្នុង​លំនៅស្ថាន​ដ៏​ទំនើប ជា​ប្រភេទ​ផ្ទះល្វែង វីឡា និង​ផ្ឬះ​ល្វែង​អា​ជីក​ម្ម ដែលមាន​គុណភាព និង​ប្រកបដោយ​សេចក្តីសុខ​។​
 
​បើទោះបី​បណ្តា​ប្រទេស​ជាច្រើន​លើ​ពិភពលោក​ជួប​បញ្ហា​នៃ​ការ​រាតត្បាត​មេរោគ​កូ​វីដ​១៩ ប៉ុន្តែ​កម្ពុជា រហូតមកដល់​ពេលនេះ មិនទាន់មាន​ពលរដ្ឋ​ណា​ម្នាក់ ឆ្លង​ជំងឺ​នេះ​នៅឡើយ​នោះទេ ហើយ​បញ្ហា​នេះ ក៏​មិន​ជះឥទ្ធិពល​ជា​ដុំកំភួន ឬ​រង​ផលប៉ះពាល់ មកលើ​វិស័យ​អចលនទ្រព្យ​នោះទេ​៕ 
​ 














© រក្សាសិទ្ធិដោយ thmeythmey.com