COVID-19
អន្តរជាតិ
ថៃ​មាន​ករណី​ឆ្លង​COVID-19 ថ្មី ៣៥​ករណី ខណៈ​វៀតណាម​មាន ១​ករណី​
18, Mar 2020 , 2:57 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​ក្រសួងសុខាភិបាល​ថៃ នា​ថ្ងៃទី​១៨ ខែមីនា បាន​រកឃើញ​អ្នក​ផ្ទុក​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ចំនួន ៣៥​ករណី​បន្ថែមទៀត ខណៈ​វៀតណាម បាន​រកឃើញ ១​ករណី​ទៀត​ដែលមាន​ពាក់ព័ន្ធ​នឹង​ពិធី​សាសនា​មួយ​នៅ​ម៉ាឡេស៊ី​។


 
​បើតាម​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺឆ្លង​ថៃ លោក Suwannachai Wattanayingcharoen មនុស្ស ៣៥​នាក់​បន្ថែមទៀត ត្រូវបាន​គេ​រកឃើញថា មាន​ផ្ទុក​COVID-19 នា​ថ្ងៃទី​១៨ ខែមីនា​។ ក្នុង​ចំនួន​អ្នកជំងឺ​ទាំងនេះ មាន ២៩​នាក់ គឺមាន​ពាក់ព័ន្ធ​ទៅនឹង​កន្លែង​ប្រដាល់ និង​កន្លែង​កម្សាន្ត​។ តួលេខ​សរុប​នៅក្នុង​ប្រទេស​ថៃ បាន​កើន​ដល់ ២១២​ករណី អ្នកស្លាប់ ១​ករណី និង​អ្នកជា​សះស្បើយ ៤១​ករណី​។ 
 
​ក្នុង​ថ្ងៃ​ដដែល​នេះ វៀតណាម ក៏​រកឃើញ​មួយ​ករណី​ដែរ​។ ករណី​ចុង​ក្រោយនេះ គឺមាន​ពាក់ព័ន្ធ​នឹង​ពិធី​សាសនា​ឥស្លាម​មួយ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។ ករណី​សរុប​នៅ​វៀតណាម បាន​កើន​ដល់ ៦៧​ករណី និង​អ្នកជា​សះស្បើយ​មាន ១៦​ករណី​។ 
 
​សូមបញ្ជាក់ថា ក្នុងចំណោម​បណ្តា​សមាជិក​អាស៊ាន​ទាំងអស់ ម៉ាឡេស៊ី​មាន​COVID-19 ច្រើនជាងគេ​ពោលគឺ​រហូតដល់ ៦៧៣​ករណី ខណៈ​ប្រទេស​មាន​ចំនួន COVID-19 តិចជាងគេ​គឺ​កម្ពុ​ជាមាន ៣៥​ករណី​។ មានតែ​ឡាវ និង​មី​យ៉ាន់​ម៉ា​ប៉ុណ្ណោះ ដែល​មិនទាន់​រកឃើញ​មាន​COVID-19 នៅក្នុង​ប្រទេស​៕ 

Tag:
 ថៃ​
  វៀតណាម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com