COVID-19
អន្តរជាតិ
COVID-19៖ ករណីទី៩នៅឡាវ ជាស្ត្រីពលករដែលទើបត្រឡប់ពីធ្វើការនៅថៃ រូបភាព៖ Laotian Times
× គិតត្រឹមរសៀលថ្ងៃទី៣១ ខែមីនា ឡាវបានរកឃើញ ជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) មួយករណីបន្ថែមទៀត។ តួលេខសរុប COVID -19 នៅក្នុងប្រទេសឡាវ បានកើនដល់ ៩ករណី។
ជាប្រទេសតំបន់អាស៊ីអាគ្នេយ៍ចុងក្រោយ ដែលរកឃើញ COVID-19 ឡាវ ត្រូវបានគេរាយការណ៍ថា បានរកឃើញអ្នកផ្ទុកCOVID-19 មួយករណីទៀត។ ករណីចុងក្រោយនេះ គឺជាស្ត្រីជនជាតិឡាវវ័យ២២ ដែលត្រលប់មកពីធ្វើការប្រទេសថៃ។ បើតាមការចុះផ្សាយសារព័ត៌មាន The Laotian Time ពលកររូបនេះ ត្រូវបានអាជ្ញាធរសុខាភិបាលឡាវ បញ្ជូនទៅមន្ទីរពេទ្យមួយកន្លែង ដើម្បីព្យាបាល។
ក្នុងអំឡុងពេលជិតចូលឆ្នាំថ្មីរបស់ខ្លួន ប្រជាជនខ្មែរ មីយ៉ាន់ម៉ា និងឡាវ ដែលធ្វើការនៅប្រទេសថៃ បានត្រលប់មកវិញយ៉ាងច្រើន ដើម្បីមកជួបជុំបងប្អូន។ ប៉ុន្តែបញ្ហាកង្វល់របស់រដ្ឋាភិបាលប្រទេសនីមួយៗ គឺនៅត្រង់ថា ពលករមួយចំនួនអាចនាំ COVID-19 ចូលមកក្នុងប្រទេសដោយមិនដឹងខ្លួន ព្រោះស្ថានភាព COVID-19 នៅក្នុងប្រទេសថៃពេលនេះ បានកើនឡើងយ៉ាងគំហុក ពោលគឺមានករណីសរុបប្រមាណ ១៥០០ករណី។
សូមបញ្ជាក់ថា ក្នុងបណ្តាសមាជិកអាស៊ានទាំងអស់ ម៉ាឡេស៊ីស្ថិតនៅលំដាប់ខ្ពស់ជាង ដែលមានតួលេខ COVID-19 សរុប ២៦០០ករណី ចំណែកហ្វីលីពីន នៅលំដាប់ទី២ ដែលមាន ១៥៤៦ករណី និងឡាវស្ថិតនៅតារាងចុងក្រោយគេ៕
© រក្សាសិទ្ធិដោយ thmeythmey.com