COVID-19
កីឡាជាតិ
ជាតិ
ក្រសួង​អប់រំ ហាម​ជួបជុំគ្នា​លើស​១០​នាក់ ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​
31, Mar 2020 , 2:55 pm        
រូបភាព
ដោយ:
​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី​២៨ មីនា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​ហាម​មិន​ឲ្យ​មានការ​ជួបជុំគ្នា​លើសពី​១០​នាក់​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​។ ការដាក់​បម្រាម​បែបនេះ គឺ​ដើម្បី​បង្ការ និង​ទប់ស្កាត់​ការរីក​រាល​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

 
«​រាល់​ការអនុវត្ត​សកម្មភាព ឬ​ការជួបជុំ​ណាមួយ ឬ​ការហាត់​ប្រាណ សូម​រៀបចំ និង​អនុវត្ត​ក្នុង​ទ្រង់ទ្រាយ​តូច​ក្រោម​១០​នាក់ ដើម្បី​កាត់បន្ថយ​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩»​។ នេះ​ជា​ខ្លឹមសារ​អំពាវនាវ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​។​
 
​គួរ​កត់សម្គាល់ថា កន្លងមក​រាជរដ្ឋាភិបាល​បាន​ហាមប្រាម​ការ​ប្រារព្ធ​ពិធី​សាសនា​ទូទាំងប្រទេស ផ្អាក​ការរៀបចំ​សង្ក្រាន្ត​តាម​ខេត្ត និង​កម្មវិធី​មួយចំនួនទៀត​ដែលមាន​ការប្រមូលផ្តុំ​ជាដើម​។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល ក៏​ប្រាប់​ឲ្យ​មន្ត្រី​ក្រសួង និង​ស្ថា​ប័​នានា ឲ្យ​ធ្វើការ​ពី​ផ្ទះ​ផងដែរ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ 
 
​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០ កម្ពុ​ជាមាន​អ្នក​ផ្ទុក​កូ​វីដ​-១៩ ចំនួន​១០៩​នាក់ និង​ព្យាបាល​ជាសះស្បើយ​ចំនួន​២៣​នាក់​៕ 

Tag:
 ក្រសួង​អប់រំ​
  ពហុ​កីឡដ្ឋាន​ជាតិ​
 ​ហាម​ជួបជុំ​
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com