អត្ថបទពាណិជ្ជកម្ម
ខែថ្មី បទចម្រៀងថ្មី ជាមួយ MYTV Play
× MYTV Play នឹងមិនឲ្យទស្សនិកជនមានអារម្មណ៍ថា នឿយហត់នឿយណាយនោះឡើយ បើទោះបីនៅពេលកំពុងបំពេញការងាររឺក៏សម្រាកជួបជុំបងប្អូននាឱកាសដ៏វិសេសវិសាលរបស់លោកអ្នក សូមទទួលយកនៅទស្សនីយភាពថ្មីបន្តទៀតជាមួយ MYTV Play។
នាឱកាសដើមខែថ្មីនេះ យើងបានលើកយកបទចម្រៀងបរទេសមួយបទគឺបទ Wonderful Tonight ដែលអាយុកាលមកដល់ពេលនេះ ៤៣ឆ្នាំ ត្រូវបកស្រាយឡើងដោយលោក ជួន ចាន់ទិត្យា នៅក្នុងស្បៃរាត្រីដ៏ស្រស់ត្រកាល ដោយការបំពក់ភ្នក់ភ្លើង លាយឡំនឹងសំឡេងរ៉ៃ រួមជាមួយហ្គីតា Acoustic ដ៏ផ្អែមរបស់តន្ដ្រីករ MYTV Play។ ចម្រៀងមនោសញ្ចេតនាបែបនេះជឿជាក់ថានឹងធ្វើឱ្យទស្សនិកជនចងចាំនៅសេចក្ដីស្រលាញ់ជាមួយគូរស្នេហ៍ បងប្អូន គ្រួសារ នាពេលរាត្រីដ៏អស្ចារ្យ សូមដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រិយមិត្ត។
កម្មវិធីដែលទទួលបានការគាំទ្រយ៉ាងច្រើននេះ ធ្វើការចាក់ផ្សាយជារៀងរាល់ថ្ងៃនៅលើកញ្ចក់ទូរទស្សន៍ MYTV ហើយដើម្បីឱ្យកាន់តែងាយស្រួលជាងនេះទៀត គឺបងប្អូនទស្សនិកជនអាចចូលទស្សនាក្នុងបណ្ដាញសង្គមហ្វេសប៊ុកផេក “MYTV Play” និង Chanel Youtube “MYTV Play” លោកអ្នកនឹងទទួលបាននៅបទចម្រៀងថ្មីៗបន្តទៀត ជាមួយ Idol ក្នុងដួងចិត្ត៕
សូមចុចLink ខាងក្រោម៖
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com