អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អុីនសួរុិស៍ ចុះ​MoU​ជាមួយ​​មិ​ត្ដ​ហ្វូ​ន និង ​អុី-ម៉ាន់នី ផ្តល់​សេវា​កាន់តែ​ប្រសើរ​ដល់​អតិថិជន ដោយ​ប្រើ​ប្រព័ន្ធ​ឌីជីថល​
08, Oct 2020 , 10:14 am        
រូបភាព
​រាជធានី​ភ្នំពេញ ថ្ងៃទី ៧ ខែតុលា ឆ្នាំ​២០២០៖ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អុីនសួរុិស៍ (​ខេ​ម​បូ​ឌា​) ម​.​ក បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ស្តីពី “​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា​ឌីជីថល លើ​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​” ជាមួយ​ក្រុមហ៊ុន វៀត​ធេ​ល (​ខេ​ម​បូ​ឌា​) ភី​ធី​អ៊ី  អិ​ល​ធី​ឌី (​មិ​ត្ដ​ហ្វូ​ន​) និង​ក្រុមហ៊ុន អុី-ម៉ាន់នី ផេ​ម៉ិ​ន សឹ​លូ​សិន ម​.​ក (​អុី-ម៉ាន់នី​)​។​
 
​ពិធី​ចុះហត្ថលេខា​នេះ មានការ​ចូលរួម​ពី លោក អា​ឡិន ថៃ អគ្គនាយក នៃ​ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ (​ខេ​ម​បូ​ឌា​) ម​.​ក លោក ហ្វុ​ង វ៉ាន​គឿង អគ្គនាយក នៃ​ក្រុមហ៊ុន មិត្ត​ហ្វូ​ន និង​លោក ផាម ស៊ុ​ង​គឿង អគ្គនាយក នៃ​ក្រុមហ៊ុន អុី-ម៉ាន់នី​។ តាមរយៈ​អនុស្សរណៈ​យោគយល់​នេះ នឹង​ជួយ​ឱ្យ​ក្រុមហ៊ុន​ទាំងបី សហការគ្នា​យ៉ាង​ជិតស្និទ្ធ ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ជា​វិជ្ជមាន ដល់​ជីវិត​រស់នៅ​របស់​ប្រជាជន​កម្ពុជា តាមរយៈ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា​ឌីជីថល​។​


 
​មិ​ត្ដ​ហ្វូ​ន និង​អុី-ម៉ាន់នី នឹង​សហការ​គាំទ្រ​ដល់ ដាយ អុិឈិ ឡាយហ្វ៍ តាមរយៈ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា (​អាយ​ស៊ី​ធី​) និង​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ និង​ផលិតផល​ធានារ៉ាប់រង​ដល់​ប្រជាជន​កម្ពុជា និង​ធ្វើ​ឲ្យ​ជីវិត​កាន់តែ​ប្រសើរឡើង និង​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច ក្នុងប្រទេស​កម្ពុជា​។​
 
​លោក ហ្វុ​ង វ៉ាន់​ខុង អគ្គនាយក នៃ​ក្រុមហ៊ុន វៀត​ធេ​ល (​ខេ​ម​បូ​ឌា​)  ភី​ធី​អ៊ិ អិ​ល​ធី​ឌី មានប្រសាសន៍ថា​៖« ក្រុមហ៊ុន មិត្ត​ហ្វូ​ន និង​ អុី-ម៉ាន់នី នឹង​ផ្គត់ផ្គង់​សេវាកម្ម​ប្រមូល​ថ្លៃ សេវា​ធានារ៉ាប់រង​ដែល​អតិថិជន​បង់​ជូន​ដល់ ដាយ អុិឈិ ឡាយហ្វ៍ តាមរយៈ​ប្រព័ន្ធ​ទូទាត់​ឆាប់រហ័ស​តាមរយៈ អុី-ម៉ាន់នី ឬ គណនី​ទូរស័ព្ទ​ចល័ត​។ អុី-ម៉ាន់នី អាច​ផ្តល់នូវ​សេវាកម្ម​បង់ប្រាក់​របស់​ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ដើម្បីឱ្យ ដាយ អុិឈិ ឡាយហ្វ៍ អាច​ផ្តល់ប្រាក់​ដល់​អតិថិជន​របស់ខ្លួន​។ លើសពីនេះ ទៀត​ការផ្សាយពាណិជ្ជកម្ម នូវ​សេវាកម្ម​ធានារ៉ាប់រង​នៅលើ​កម្មវិធី អុី-ម៉ាន់នី និង​កម្មវិធី ម៉ា​យ​មិត្ត​ហ្វូ​ន (My MetFone)»​។​
 



​លោក អា​ឡិន ថៃ អគ្គនាយក នៃ​ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អុីនសួរុិស៍ (​ខេ​ម​បូ​ឌា​) ម​.​ក មានប្រសាសន៍ថា​៖«​នេះ​គឺជា​កិច្ចសហប្រតិបត្តិការ​ជា​ដៃគូ​តែមួយគត់ ដែល​អាចឱ្យ ដាយ អុិឈិ ឡាយហ្វ៍ នាំមក​នូវ​ដំណោះស្រាយ​ធានារ៉ាប់រង​អាយុជីវិត និង​ការទូទាត់​ប្រាក់​សមរម្យ សម្រាប់​ប្រជាជន​កម្ពុជា​យ៉ាង​ឆាប់រហ័ស ងាយស្រួល និង​សាមញ្ញ ដែល​ប្រើប្រាស់​បណ្តាញ​យ៉ាង​ទូលំទូលាយ របស់​ក្រុមហ៊ុន មិត្ត​ហ្វូ​ន និង​បច្ចេកវិទ្យា​ទូទាត់​តាមរយៈ​អេឡិចត្រូនិក​។ 
 
​សេវាកម្ម​ធានារ៉ាប់រង​អាយុជីវិត​សព្វថ្ងៃ កំពុងតែ​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស នៅក្នុង​ប្រទេស​កម្ពុជា ហើយ​អតិថិជន​កំពុង​យល់ដឹង​កាន់តែច្បាស់ អំពី​អត្ថប្រយោជន៍​នៃ​បច្ចេកវិទ្យា​។ ក្រុមហ៊ុន មិត្ត​ហ្វូ​ន ក្រុមហ៊ុន អុី-ម៉ាន់នី និង ដាយ អុិឈិ ឡាយហ្វ៍ ជឿជាក់ថា ភាពជា​ដៃគូ​ថ្មី​នេះ នឹង​ក្លាយជា​ចំណុច​ស្នូល​មួយ ក្នុងការ​លើកកម្ពស់​គុណ​ភាព​ជីវិត សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់ តាមរយៈ​ការច្នៃប្រឌិត​លើ​បច្ចេកវិទ្យា​ឌីជីថល និង​សេវាកម្ម​ដែលមាន​គុណភាព​៕
 





(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com