ជាតិ
ពន្យល់ពាក្យ
ពីនេះ ពីនោះ
ផាសុក មានន័យថា សេចក្តីសុខ រីឯ អផាសុក មានន័យថា សេចក្តីព្រួយចិត្ត
29, Apr 2024 , 7:29 am        
រូបភាព
«ផាសុក» និង «អផាសុក» ជាពាក្យ​បាលី។ «ផាសុក» មានន័យថា សេចក្ដីសុខ, សេចក្ដីសម្រាន្ត, សេចក្ដីសប្បាយ។ នៅតាមផាសុក, ផាសុកភាព ។ រីឯ «អផាសុក»​ដែលជាពាក្យផ្ទុយ មានន័យថា សេចក្ដីមិនសប្បាយ; សេចក្ដីអផ្សុក; សេចក្ដីព្រួយចិត្ត; ដំណើរមិនស្រួលចិត្ត; ដំណើរមិនសូវបានសុខ, ការប្រដាក់ប្រទុក្ខ។

 
វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត ក៏បាន​បញ្ជាក់ពី​ការ​ប្រើ​ប្រាស់វេវចនៈ «អផាសុ» បាន​ដូចគ្នា​ផងដែរ។ រីឯកិរិយាវិសេសន៍ «យថាផាសុក» មានន័យថា តាមសប្បាយ, តាមស្រួល។ នៅតាមយថាផាសុក, ដេកតាមយថាផាសុក ។
 
ជាទូទៅ ខ្មែរនិយម​ប្រើ​ប្រាស់ ពាក្យ «អផ្សុក» ច្រើន​ជាងការ​ប្រើប្រាស់ពាក្យបាលី «អផាសុក»។ អផ្សុក ក៏មានន័យថា មិនសប្បាយចិត្ត, ព្រួយចិត្ត, ខ្វល់ចិត្ត; ធុញទ្រាន់នៅមិនសុខ។ ខ្ញុំចេះតែអផ្សុក; ភិក្ខុអផ្សុកចង់សឹក; កុំលេងច្រើនពេកអផ្សុកណាស់ ! ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com