ជាតិ
ពន្យល់ពាក្យ
ពីនេះ ពីនោះ
ផាសុក មានន័យថា សេចក្តីសុខ រីឯ អផាសុក មានន័យថា សេចក្តីព្រួយចិត្ត
× «ផាសុក» និង «អផាសុក» ជាពាក្យបាលី។ «ផាសុក» មានន័យថា សេចក្ដីសុខ, សេចក្ដីសម្រាន្ត, សេចក្ដីសប្បាយ។ នៅតាមផាសុក, ផាសុកភាព ។ រីឯ «អផាសុក»ដែលជាពាក្យផ្ទុយ មានន័យថា សេចក្ដីមិនសប្បាយ; សេចក្ដីអផ្សុក; សេចក្ដីព្រួយចិត្ត; ដំណើរមិនស្រួលចិត្ត; ដំណើរមិនសូវបានសុខ, ការប្រដាក់ប្រទុក្ខ។
វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ក៏បានបញ្ជាក់ពីការប្រើប្រាស់វេវចនៈ «អផាសុ» បានដូចគ្នាផងដែរ។ រីឯកិរិយាវិសេសន៍ «យថាផាសុក» មានន័យថា តាមសប្បាយ, តាមស្រួល។ នៅតាមយថាផាសុក, ដេកតាមយថាផាសុក ។
ជាទូទៅ ខ្មែរនិយមប្រើប្រាស់ ពាក្យ «អផ្សុក» ច្រើនជាងការប្រើប្រាស់ពាក្យបាលី «អផាសុក»។ អផ្សុក ក៏មានន័យថា មិនសប្បាយចិត្ត, ព្រួយចិត្ត, ខ្វល់ចិត្ត; ធុញទ្រាន់នៅមិនសុខ។ ខ្ញុំចេះតែអផ្សុក; ភិក្ខុអផ្សុកចង់សឹក; កុំលេងច្រើនពេកអផ្សុកណាស់ ! ៕
© រក្សាសិទ្ធិដោយ thmeythmey.com