ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បោះឆ្នោត
នយោបាយជាតិ
បក្សធំៗ៣ ដង្ហែក្បួនឃោសនាបោះឆ្នោតទ្រង់ទ្រាយធំ នៅថ្ងៃចុងក្រោយ
03, Jun 2022 ,
11:29 am
រូបភាព
×
ដោយ៖ ផាត ដាណេ , ឡាយ សុភាវតី , ស៊ុល រ៉វី
ថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ គេសង្កេតឃើញមានគណបក្សនយោបាយមួយចំនួន បាននាំគ្នាជួបជុំជាមួយសមាជិក សមាជិកា និងអ្នកគាំទ្របក្ស ដើម្បីដង្ហែក្បួនជាទ្រង់ទ្រាយធំ នៅលើដងផ្លូវសាធារណៈ។ ក្នុងនោះគណបក្សធំ៣ បានដង្ហែក្បួនឃោសនាក្នុងរាជធានីភ្នំពេញ។
គណបក្សទាំង៣ ដែលដង្ហែក្បួនឃោសនានោះ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន និងគណបក្សខ្មែររួបរួមជាតិ។ គណបក្សប្រជាជនកម្ពុជា បានជួបជុំសមាជិក សមាជិកា និងអ្នកគាំទ្របក្សខ្លួននៅកំណាត់មហាវិថីសម្ដេចតេជោហ៊ុន សែន ឬផ្លូវ ៦០ ម៉ែត្រ ឆ្ពោះទៅសង្កាត់ នៅតាមខណ្ឌនានាក្នុងរាជធាននីភ្នំពេញ។ មនុស្សរាប់រយពាន់នាក់ អមជាមួយម៉ូតូ និងរថយន្តជាច្រើនគ្រឿង បានដង្ហែលើដងផ្លូវយ៉ាងត្រៀបត្រា រួមទាំងសម្រែកឃោសនាយ៉ាងគគ្រឹកគគ្រេង។
សូមទស្សនាវីដេអូ និងព័ត៌មានរូបភាពសកម្មភាពគណបក្សប្រជាជនកម្ពុជា៖
ដោយឡែកគណបក្សភ្លើងទៀនវិញ ក៏មានដង្ហែក្បួនជួបជុំអ្នកគាំទ្របក្សជាលក្ខណៈទ្រង់ទ្រាយធំដែរ។ គណបក្សប្រឆាំងមួយនេះ បានជួបជុំអ្នកគាំទ្រនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយដង្ហែក្បួនឆ្ពោះទៅកាន់សង្កាត់ជ្រោយចង្វាររាជធានីភ្នំពេញ។ គណបក្សភ្លើងទៀន បានដាក់បេក្ខជនឈ្មោះបោះឆ្នោតឃុំ-សង្កាត់ ចំនួន១៦២៣ ប្រហាក់ប្រហែលគណបក្សប្រជាជនកម្ពុជា ដែលដាក់បេក្ខជនឈ្មោះទូទាំងរាជធានីខេត្ត ១៦៥២ តែម្ដង។
សូមទស្សនាវីដេអូ និងព័ត៌មានរូបភាពសកម្មភាពគណបក្សភ្លើងទៀន៖
មិនខុសពីគណបក្សទាំងពីរខាងលើទេ គណបក្សខ្មែររួបរួមជាតិ ដែលដឹកនាំដោយលោក ញឹក ប៊ុនឆៃ នោះ ក៏បានដង្ហែក្បួនធំ នៅថ្ងៃឃោសនាបោះឆ្នោតចុងក្រោយនេះដែរ។ អ្នកគាំទ្ររាប់រយនាក់ បានកាន់ទង់ និងស្លាកសញ្ញាគណបក្ស ធ្វើដំណើដោយម៉ូតូ រថយន្ត និងយាន្តជំនិះគ្រប់ប្រភេទ អមជាមួយការស្រែកឃោសនាតាមឧគ្ឃោសនសព្ទ ចេញពីរង្វង់មូលសុវណ្ណមច្ឆា នៅខណ្ឌជ្រោយចង្វារ ទៅខណ្ឌឫស្សីកែវ និងទៅខណ្ឌទួលគោក រាជធានីភ្នំពេញ។ គណបក្សខ្មែររួបរួមជាតិ ដាក់បេក្ខជនឈ្មោះបោះឆ្នោតឃុំ-សង្កាត់ ចំនួន ៥៦៩ ក្នុងចំណោម១៦៥២ ទូទាំងរាជធានី-ខេតុ្ត។
សូមទស្សនាវីដេអូ និងព័ត៌មានរូបភាពសកម្មភាពគណបក្សខ្មែររួបរួមជាតិ ៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
នយោបាយ
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ដំណឹងបឋម៖ ករណីផ្ទុះឃ្លាំងគ្រាប់នៅបន្ទាយភូមិភាគ៣ ក្រុងច្បារមន មានអ្នកស្លាប់ និងរបួសច្រើននាក ...
2 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
1 សប្តាហ៍
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
4 ថ្ងៃ
តើពាក្យ «ដុតដៃដុតជើង» មានន័យដូចម្តេច?
3 ថ្ងៃ
«គូលី»មានន័យច្បាស់លាស់ដូចម្តេច?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម