ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
បក្សធំៗ៣ ដង្ហែក្បួនឃោសនាបោះឆ្នោតទ្រង់ទ្រាយធំ នៅថ្ងៃចុងក្រោយ
03, Jun 2022 , 11:29 am        
រូបភាព
ដោយ៖ ផាត ដាណេ , ឡាយ សុភាវតី , ស៊ុល រ៉វី 

ថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ គេសង្កេតឃើញមានគណបក្សនយោបាយមួយចំនួន បាននាំគ្នាជួបជុំជាមួយសមាជិក សមាជិកា និងអ្នកគាំទ្របក្ស ដើម្បីដង្ហែក្បួនជាទ្រង់ទ្រាយធំ នៅលើដងផ្លូវសាធារណៈ។ ក្នុងនោះគណបក្សធំ៣ បានដង្ហែក្បួនឃោសនាក្នុងរាជធានីភ្នំពេញ។


គណបក្សទាំង៣ ដែលដង្ហែក្បួនឃោសនានោះ​ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន និងគណបក្សខ្មែររួបរួមជាតិ។ គណបក្សប្រជាជនកម្ពុជា បានជួបជុំសមាជិក សមាជិកា និងអ្នកគាំទ្របក្សខ្លួននៅកំណាត់មហាវិថីសម្ដេចតេជោហ៊ុន សែន ឬផ្លូវ ៦០ ម៉ែត្រ ឆ្ពោះទៅសង្កាត់ នៅតាមខណ្ឌនានាក្នុងរាជធាននីភ្នំពេញ។ មនុស្សរាប់រយពាន់នាក់ អមជាមួយម៉ូតូ និងរថយន្តជាច្រើនគ្រឿង បានដង្ហែលើដងផ្លូវយ៉ាងត្រៀបត្រា រួមទាំងសម្រែកឃោសនាយ៉ាងគគ្រឹកគគ្រេង។
 
សូមទស្សនាវីដេអូ និងព័ត៌មានរូបភាពសកម្មភាពគណបក្សប្រជាជនកម្ពុជា៖
















ដោយឡែកគណបក្សភ្លើងទៀនវិញ ក៏មានដង្ហែក្បួនជួបជុំអ្នកគាំទ្របក្សជាលក្ខណៈទ្រង់ទ្រាយធំដែរ។ គណបក្សប្រឆាំងមួយនេះ បានជួបជុំអ្នកគាំទ្រនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយដង្ហែក្បួនឆ្ពោះទៅកាន់សង្កាត់ជ្រោយចង្វាររាជធានីភ្នំពេញ។ គណបក្សភ្លើងទៀន បានដាក់បេក្ខជនឈ្មោះបោះឆ្នោតឃុំ-សង្កាត់ ចំនួន១៦២៣ ប្រហាក់ប្រហែលគណបក្សប្រជាជនកម្ពុជា ដែលដាក់បេក្ខជនឈ្មោះទូទាំងរាជធានីខេត្ត ១៦៥២ តែម្ដង។
 
សូមទស្សនាវីដេអូ និងព័ត៌មានរូបភាពសកម្មភាពគណបក្សភ្លើងទៀន៖


















 
មិនខុសពីគណបក្សទាំងពីរខាងលើទេ គណបក្សខ្មែររួបរួមជាតិ ដែលដឹកនាំដោយលោក ញឹក ប៊ុនឆៃ នោះ ក៏បានដង្ហែក្បួនធំ នៅថ្ងៃឃោសនាបោះឆ្នោតចុងក្រោយនេះដែរ។ អ្នកគាំទ្ររាប់រយនាក់ បានកាន់ទង់ និងស្លាកសញ្ញាគណបក្ស ធ្វើដំណើដោយម៉ូតូ រថយន្ត និងយាន្តជំនិះគ្រប់ប្រភេទ អមជាមួយការស្រែកឃោសនាតាមឧគ្ឃោសនសព្ទ ចេញពីរង្វង់មូលសុវណ្ណមច្ឆា នៅខណ្ឌជ្រោយចង្វារ ទៅខណ្ឌឫស្សីកែវ និងទៅខណ្ឌទួលគោក រាជធានីភ្នំពេញ។ គណបក្សខ្មែររួបរួមជាតិ ដាក់បេក្ខជនឈ្មោះបោះឆ្នោតឃុំ-សង្កាត់ ចំនួន ៥៦៩ ក្នុងចំណោម១៦៥២ ទូទាំងរាជធានី-ខេតុ្ត។
 
សូមទស្សនាវីដេអូ និងព័ត៌មានរូបភាពសកម្មភាពគណបក្សខ្មែររួបរួមជាតិ ៖
 





















Tag:
 នយោបាយ
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com