ជាតិ
សង្គមជាតិ
លោក ប្រាក់ សុខុន នឹងទៅប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា នៅសប្ដាហ៍នេះ (ស្ដាំ) លោក ប្រាក់ សុខុន ឧបនាយរដ្ឋមន្រី្តក្រសួងការបរទស (រូបពីទំព័រហ្វេសប៊ុករបស់លោក) និង លោក ចៃហ្សានកា រដ្ឋមន្ត្រីការបរទេសឥណ្ឌា (រូបភាពពី AFP)
×
ដោយ៖ វ៉ន ស៊ីចេន
ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកប្រាក់ សុខុន នឹងទៅចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា នៅរដ្ឋធានីញូវដេលី ថ្ងៃទី១៦-១៧ មិថុនាឆ្នាំ២០២២។ នេះបើតាមការចុះផ្សាយក្រសួងការបរទេសថ្ងៃទី១៣ មិថុនា។
ក្រសួងការបរទេស បានឲ្យដឹងថា លោក ប្រាក់ សុខុន នឹងថ្លែងសន្ទរកថាក្នុងនាមជាភ្ញៀវពិសេសនៃកិច្ចសន្ទនា ទីក្រុងញូវដេលីលើកទី១២(delhi dialogue XII ) ក្រោមប្រធានបទ «ការកសាងស្ពាននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក » ដែលវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសង្គមនៅក្នុងអាស៊ាននិងអាស៊ីបូព៍ា(ERIA) សហការរៀបចំជាមួយក្រសួងការបរទេសជាមួយឥណ្ឌា។
ជាមួយគ្នានោះ រដ្ឋមន្រី្តការបរទេសឥណ្ឌា លោក ចៃហ្សានកា ក៏នឹងលើកពីការផ្លាស់ប្តូរគំនិតសហប្រតិបត្តិការអាស៊ាន ឥណ្ឌា និងពិភាក្សាពីវិធីសាស្រ្ត និងមធ្យោបាយនានា ដើម្បីបង្កើនទំនាក់ទំនងកិច្ចសន្ទនាបន្តទៀត ក្នុងការដោះស្រាយបញ្ហាទាក់ទងនិងការស្តាសេដ្ឋកិច្ចពិភពលោកឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ។
បើតាមក្រសួងការបរទេសកម្ពុជា កិច្ចប្រជុំនេះ បញ្ជាក់ឲ្យឃើញពីការពង្រឹង និងការតាំងចិត្តយ៉ាងមុតមំា នូវភាពជាដៃគូរវាងអាស៊ាន-ឥណ្ឌា សម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលដ៏យូរអង្វែង ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុង និងក្រៅតំបន់។
កិច្ចប្រជុំនេះ ក៏ជាការរំព្ញកខួបទី៣០ នៃទំនាក់ទនងនៃដៃគូសន្ទនាអាស៊ាន -ឥណ្ឌា ផងដែរ៕
Tag:
ប្រាក់ សុខុន
អាស៊ាន
ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com