ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ផលវិបាកជំងឺរលាកស្រោមខួរមានអ្វីខ្លះ?
× ផលវិបាកនៃជម្ងឺរលាកខួរក្បាលគឺយោងទៅតាមកត្តាជាច្រើនដូចជាអាយុ មូលហេតុ ភាពធ្ងន់ធ្ងរនៃជម្ងឺ និងពេលវេលានៃការចាប់ផ្តើមមានជម្ងឺរហូតដល់ការព្យាបាល ។ករណីភាគច្រើន មនុស្សដែលមានជម្ងឺស្រាលនឹងជាមកវិញក្នុងរយៈពេលពីរបីសប្តាហ៍ ដោយមិនមានផលវិបាកអ្វីយូរអង្វែង ។
ផលវិបាកនៃជម្ងឺធ្ងន់ធ្ងរ
ការគ្រោះថ្នាក់ទៅលើខួរក្បាលដោយសារការរលាកអាចបណ្តាលមកពីបញ្ហាមួយចំនួន ។ ករណីធ្ងន់ធ្ងរភាគច្រើនអាចបណ្តាលមកពី៖
- ឈប់ដកដង្ហើម
- សន្លប់
- ស្លាប់
ផលវិបាកផ្សេងៗទៀតប្រហែលជាកើតជាប់រហូតជាច្រើនខែដូចជា៖
- អស់កំលាំង
- ខ្សោយ
- បញ្ហាដល់សាតិអារម្មណ៍
- ប្រែប្រួលអត្តចរិកផ្ទាល់ខ្លួន
- បញ្ហាលើការចងចាំ
- អសមត្ថភាពខាងបញ្ញា
- កង្វះខាងការគ្រប់គ្រងសាច់ដុំ
- ស្លាប់មួយចំហៀងខ្លួន
- មានបញ្ហាក្នុងការស្តាប់ ឬមើល
- មានបញ្ហាក្នុងការនិយាយ ៕
© រក្សាសិទ្ធិដោយ thmeythmey.com