អន្តរជាតិ
ផ្លូវការ! លោក សេដ្ឋា ធ្វើជានាយករដ្ឋមន្រ្តីផង និងជារដ្ឋមន្រ្តីហិរញ្ញវត្ថុផង
02, Sep 2023 , 1:59 pm        
រូបភាព
មហាក្សត្រថៃ មហា វជិរាលង្ករណ៍ សម្រេចឯកភាពលើសមាសភាពគណៈរដ្ឋមន្រ្តីថ្មីដែលដឹកនាំដោយនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន ។ សមាជិកគណៈរដ្ឋមន្រ្តីថ្មី ត្រូវធ្វើសច្ចាប្រណិធាន មុនចូលកាន់តំណែងក្នុងខែកញ្ញានេះ។

បើតាមរាជបញ្ជាដែលចុះក្នុងរាជកិច្ចនៅថ្ងៃទី២ ខែកញ្ញា លោក សេដ្ឋា ថាវីស៊ីន ជានាយករដ្ឋមន្រ្តីផង និងជារដ្ឋមន្រ្តីហិរញ្ញវត្ថុផង។ លោក សេដ្ឋា កាន់តំណែងរដ្ឋមន្រ្តីនេះមួយទៀត ដើម្បីជំរុញដល់ការស្តារសេដ្ឋកិច្ចរថៃឡើងវិញ ប្រឈមមុខបន្ទាប់ពីភាពមិនច្បាស់លាស់ដ៏យូរនៅក្រោយការបោះឆ្នោតខែឧសភា។
 
ជាមួយគ្នានេះ បក្សភឿថៃនឹងដឹកនាំក្រសួងការពារជាតិ ដឹកជញ្ជូន ពាណិជ្ជកម្ម សុខាភិបាល និងក្រសួងការបរទេស។ លោក Parnpree Bahiddha-Nukara ជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស។ ការដឹកនាំក្រសួងសំខាន់ៗនៃវិស័យសេដ្ឋកិច្ច ពិតជាសំខាន់សម្រាប់បក្សក្នុងការអនុវត្តគោលនយោបាយរបស់ខ្លួន រួមទាំងការផ្ដល់ប្រាក់ចំនួន១សែនបាតដល់ប្រជាជនផង។ 
 
ឯដៃគូធំជាងគេក្នុងសម្ព័ន្ធភាព គឺបក្សភូមិចៃថៃ នឹងដឹកនាំក្រសួងអប់រំ មហាផ្ទៃ និងការងារ។ ក្រុមបក្សមាននិន្នាការអភិរក្ស និងគាំទ្រយោធា នឹងដឹកនាំក្រសួងថាមពល កសិកម្ម និងបរិស្ថាន។
 
លោក សេដ្ឋា និង​រដ្ឋមន្ត្រី​ចំនួន៣៣​រូប នឹង​ធ្វើ​សច្ចាប្រណិធាន​នៅ​ចំពោះ​មុខ​​ព្រះមហាក្សត្រ បន្ទាប់​មក​ថ្លែង​សុន្ទរកថា​គោល​នយោបាយ​នៅ​សភា​មុន​បំពេញការងារ៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com