អន្តរជាតិ
ផ្លូវការ! លោក សេដ្ឋា ធ្វើជានាយករដ្ឋមន្រ្តីផង និងជារដ្ឋមន្រ្តីហិរញ្ញវត្ថុផង 
×![]()
មហាក្សត្រថៃ មហា វជិរាលង្ករណ៍ សម្រេចឯកភាពលើសមាសភាពគណៈរដ្ឋមន្រ្តីថ្មីដែលដឹកនាំដោយនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន ។ សមាជិកគណៈរដ្ឋមន្រ្តីថ្មី ត្រូវធ្វើសច្ចាប្រណិធាន មុនចូលកាន់តំណែងក្នុងខែកញ្ញានេះ។
បើតាមរាជបញ្ជាដែលចុះក្នុងរាជកិច្ចនៅថ្ងៃទី២ ខែកញ្ញា លោក សេដ្ឋា ថាវីស៊ីន ជានាយករដ្ឋមន្រ្តីផង និងជារដ្ឋមន្រ្តីហិរញ្ញវត្ថុផង។ លោក សេដ្ឋា កាន់តំណែងរដ្ឋមន្រ្តីនេះមួយទៀត ដើម្បីជំរុញដល់ការស្តារសេដ្ឋកិច្ចរថៃឡើងវិញ ប្រឈមមុខបន្ទាប់ពីភាពមិនច្បាស់លាស់ដ៏យូរនៅក្រោយការបោះឆ្នោតខែឧសភា។
ជាមួយគ្នានេះ បក្សភឿថៃនឹងដឹកនាំក្រសួងការពារជាតិ ដឹកជញ្ជូន ពាណិជ្ជកម្ម សុខាភិបាល និងក្រសួងការបរទេស។ លោក Parnpree Bahiddha-Nukara ជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស។ ការដឹកនាំក្រសួងសំខាន់ៗនៃវិស័យសេដ្ឋកិច្ច ពិតជាសំខាន់សម្រាប់បក្សក្នុងការអនុវត្តគោលនយោបាយរបស់ខ្លួន រួមទាំងការផ្ដល់ប្រាក់ចំនួន១សែនបាតដល់ប្រជាជនផង។
ឯដៃគូធំជាងគេក្នុងសម្ព័ន្ធភាព គឺបក្សភូមិចៃថៃ នឹងដឹកនាំក្រសួងអប់រំ មហាផ្ទៃ និងការងារ។ ក្រុមបក្សមាននិន្នាការអភិរក្ស និងគាំទ្រយោធា នឹងដឹកនាំក្រសួងថាមពល កសិកម្ម និងបរិស្ថាន។
លោក សេដ្ឋា និងរដ្ឋមន្ត្រីចំនួន៣៣រូប នឹងធ្វើសច្ចាប្រណិធាននៅចំពោះមុខព្រះមហាក្សត្រ បន្ទាប់មកថ្លែងសុន្ទរកថាគោលនយោបាយនៅសភាមុនបំពេញការងារ៕
© រក្សាសិទ្ធិដោយ thmeythmey.com