ជាតិ
កូនស្រីកវី យ៉ង់ ឈៀង នឹងជួបផ្ទាល់ជាមួយអ្នកចម្លងស្នាដៃចម្រៀងរបស់ឪពុកខ្លួន នៅថ្ងៃទី៣ ធ្នូ
02, Dec 2023 , 2:59 pm        
រូបភាព
ភ្នំពេញ៖ អ្នកស្រី យ៉ង់ឈៀង ភិរម្យ ដែលត្រូវជាកូនស្រីរបស់កវី យ៉ង់ ឈៀង នឹងជួបជាមួយខាងភាគី ដែលបាននិពន្ធបទចម្រៀង “ម៉ែក្រឡាភ្លើង” ដែលអ្នកស្រី ភិរម្យ ថាបទនេះបានចម្លងរបៀបច្រៀង ចេញពីបទ “វិញ្ញាណព្រាយក្រឡាភ្លើង” ដែលជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀង ដោយលោក យ៉ង់ ឈៀង ហៅ សំនៀងឫទ្ធី។

អ្នកស្រី យ៉ង់ឈៀង ភិរម្យ បានប្រាប់សារព័ត៌​មាន​ថ្មីៗថា ខាងភាគី ដែលបាននិពន្ធបទ “ម៉ែក្រឡាភ្លើង” បានទាក់ទងមកអ្នកស្រី តាមតេលេក្រាម ដើម្បីសុំណាត់ជួបគ្នា និងបកស្រាយអំពីការនិពន្ធបទចម្រៀងខាងលើ។ ជំនួបនោះ នឹងធ្វើឡើង នៅថ្ងៃទី៣ ខែធ្នូ  នៅគេហដ្ឋានរបស់អ្នកស្រី យ៉ង់ឈៀង ភិរម្យ ។
 
ដើម្បីជ្រាបបន្ថែម សូមអស់លោក លោកស្រី ស្ដាប់ការសម្ភាសរបស់កញ្ញា ប៉ូ សាគុន ជាមួយអ្នកស្រី យ៉ង់ឈៀង ភិរម្យ ខាងក្រោម៖




«គាត់ផ្ញើសារមកតាមតេលេក្រាម គាត់ថាចង់បកស្រាយពីរឿងបទចម្រៀងហ្នឹងណា!»។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកស្រី ភិរម្យ។
 
យ៉ាងណាក៏ដោយ អ្នកស្រី ភិរម្យ ដែលជាដំណក់ឈាមតែម្នាក់គត់ របស់លោក យ៉ង់ ឈៀង ហៅ សំនៀងឫទ្ធី ដែលនៅរស់រានមានជីវិតថា អ្នកស្រីពុំបានខឹងអ្នកចម្លងស្នាដៃរបស់ឪពុកអ្នក​ស្រីឡើយ ប៉ុន្តែអ្នកស្រីគ្រាន់តែចង់ឱ្យក្មេងជំនាន់ក្រោយ គោរពស្នាដៃរៀមច្បង ដោយដាក់ឈ្មោះម្ចាស់ស្នាដៃដើមប៉ុណ្ណោះ។ អ្នកស្រីថា ការគោរពស្នាដៃម្ចាស់ដើម បង្ហាញពីភាពថ្លៃថ្នូរ និងជាគំរូល្អក្នុង​សង្គម៕
 
 
 

Tag:
 សិល្បៈ
  ចម្រៀង
  មរតកដើម
  មរតកបទចម្រៀង
© រក្សាសិទ្ធិដោយ thmeythmey.com