ជាតិ
បទសម្ភាសន៍
វីដេអូ
ហេតុអ្វីកូនចៅចិន ពូកែធ្វើជំនួញ?
05, Feb 2024 , 6:59 pm        
រូបភាព
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
ភ្នំពេញ៖ ការសង្កេតជាទូទៅ គេឃើញកូនចៅដែលជាប់សែស្រឡាយចិននៅកម្ពុជា  ច្រើន តែជាអ្នកធ្វើជំនួញ ឬជាអ្នកលក់ដូរ។ តើហេតុអ្វីបានជាពួកគេ ចូលចិត្តធ្វើជំនួញ? លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានលើកឡើងថា អ្នក​ធ្វើ​ជំនួញធំៗនៅកម្ពុជាភាគច្រើន ជាកូនចៅកាត់ចិន ហើយបើតាមការសង្កេត​​​ ​ជនជាតិខ្មែរ មិន​សូវធ្វើ​ពាណិជ្ជកម្ម ឬធ្វើជំនួញ អាចដោយសារ​កត្តាទីតាំង ភូមិសាស្ត្រ និងអាកាសធាតុ​ជាដើម។ ពលរដ្ឋខ្មែរចូលចិត្តធ្វើកសិកម្ម និងធ្វើការងារ​រដ្ឋការជាង។

 
ទោះជាយ៉ាងណា ការវិវឌ្ឍ​សង្គមបានធ្វើជនជាតិខ្មែរ ប្រែទៅជាធុរកិច្ចជនកាន់តែច្រើនដែរ នាពេលបច្ចុប្បន្ន។ ពុំមានការស្រាវជ្រាវច្បាស់លាស់ឡើយ ប៉ុន្តែលោក គិន ភា សន្និដ្ឋានថា មូលហេតុដែលនាំឱ្យជនជាតិចិន ចូលចិត្តធ្វើជំនួញ ដោយសារតែពួកគេជាជន​ចំណាក​ស្រុក ពុំមានដីធ្វើស្រែចម្ការ។ «ជនជាតិចិន គាត់ចំណាកស្រុក គាត់មិនមានស្រែ ហើយ គាត់មានគំនិតធ្វើជំនួញខ្លះ។ ដូច្នេះមានតែការរកស៊ីនេះហើយ ព្រោះគាត់ទៅតែខ្លួន។ ប្រជា​ជនកម្ពុជាក៏ចំណាកស្រុកដែរ ប៉ុន្តែទៅធ្វើការងារមានច្រើន អាចថានេះគឺជាផ្នត់គំនិតខ្មែរ តាំងពីដើមដែរ ហើយអាចសារនៅប្រទេសគេ មានអ្នកធ្វើជំនួញខ្លាំងៗរួចហើយ​»។
 
ដើម្បីជ្រាបកាន់តែលម្អិត សូមអញ្ជើញ​លោកលោកស្រី ​ទស្សនាបទសម្ភាស រវាងកញ្ញា ប៉ូ សាគុន អ្នកសារព័ត៌មាននៃសារព័ត៌មានឌីជីថលថ្មីៗ និងលោក គិន ភា ប្រធានវិទ្យាស្ថាន​ទំនាក់ទំនងអន្តរជាតិនៃកម្ពុជា៖

 

Tag:
 ចិន
  ចូលឆ្នាំចិន
  ជំនួញ
  កូនចៅចិន​
© រក្សាសិទ្ធិដោយ thmeythmey.com