ជាតិ
បទសម្ភាសន៍
វីដេអូ
ហេតុអ្វីកូនចៅចិន ពូកែធ្វើជំនួញ? លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
× ភ្នំពេញ៖ ការសង្កេតជាទូទៅ គេឃើញកូនចៅដែលជាប់សែស្រឡាយចិននៅកម្ពុជា ច្រើន តែជាអ្នកធ្វើជំនួញ ឬជាអ្នកលក់ដូរ។ តើហេតុអ្វីបានជាពួកគេ ចូលចិត្តធ្វើជំនួញ? លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានលើកឡើងថា អ្នកធ្វើជំនួញធំៗនៅកម្ពុជាភាគច្រើន ជាកូនចៅកាត់ចិន ហើយបើតាមការសង្កេត ជនជាតិខ្មែរ មិនសូវធ្វើពាណិជ្ជកម្ម ឬធ្វើជំនួញ អាចដោយសារកត្តាទីតាំង ភូមិសាស្ត្រ និងអាកាសធាតុជាដើម។ ពលរដ្ឋខ្មែរចូលចិត្តធ្វើកសិកម្ម និងធ្វើការងាររដ្ឋការជាង។
ទោះជាយ៉ាងណា ការវិវឌ្ឍសង្គមបានធ្វើជនជាតិខ្មែរ ប្រែទៅជាធុរកិច្ចជនកាន់តែច្រើនដែរ នាពេលបច្ចុប្បន្ន។ ពុំមានការស្រាវជ្រាវច្បាស់លាស់ឡើយ ប៉ុន្តែលោក គិន ភា សន្និដ្ឋានថា មូលហេតុដែលនាំឱ្យជនជាតិចិន ចូលចិត្តធ្វើជំនួញ ដោយសារតែពួកគេជាជនចំណាកស្រុក ពុំមានដីធ្វើស្រែចម្ការ។ «ជនជាតិចិន គាត់ចំណាកស្រុក គាត់មិនមានស្រែ ហើយ គាត់មានគំនិតធ្វើជំនួញខ្លះ។ ដូច្នេះមានតែការរកស៊ីនេះហើយ ព្រោះគាត់ទៅតែខ្លួន។ ប្រជាជនកម្ពុជាក៏ចំណាកស្រុកដែរ ប៉ុន្តែទៅធ្វើការងារមានច្រើន អាចថានេះគឺជាផ្នត់គំនិតខ្មែរ តាំងពីដើមដែរ ហើយអាចសារនៅប្រទេសគេ មានអ្នកធ្វើជំនួញខ្លាំងៗរួចហើយ»។
ដើម្បីជ្រាបកាន់តែលម្អិត សូមអញ្ជើញលោកលោកស្រី ទស្សនាបទសម្ភាស រវាងកញ្ញា ប៉ូ សាគុន អ្នកសារព័ត៌មាននៃសារព័ត៌មានឌីជីថលថ្មីៗ និងលោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា៖
Tag:
ចិន
ចូលឆ្នាំចិន
ជំនួញ
កូនចៅចិន
© រក្សាសិទ្ធិដោយ thmeythmey.com