ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងអំពីចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាការគាំទ្រឱ្យមានការចែករំលែក និងជជែកពិភាក្សាអំពីបទពិសោធវិជ្ជមានក្នុងការគ្រប់គ្រងលុយកាក់របស់ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ អិលអូអិលស៊ី បានរៀបចំនូវកម្មវិធីប្រកួតសរសេរអត្ថបទសាច់រឿងខ្លីក្នុងប្រធានបទ “ហិរញ្ញវត្ថុ និងអ្នក” ។
បេក្ខជននឹងតម្រូវឱ្យតែងនិពន្ធអត្ថបទសាច់រឿងខ្លីៗ ដែលឆ្លុះបញ្ចាំងពីប្រធានបទណាមួយខាងក្រោមនេះ៖
១. សារៈប្រយោជន៍នៃចំណេះដឹងហិរញ្ញវត្ថុសម្រាប់ការរស់នៅ
២. កំហុសរឿងលុយកាក់ដែលអ្នកបានជួប និងការដោះស្រាយ
៣. ការសម្រេចចិត្តដ៏ធំទៅលើហិរញ្ញវត្ថុ ដែលបានកែប្រែជីវិតអ្នក
៤. ទម្លាប់ហិរញ្ញវត្ថុល្អៗគួរចែករំលែក
៥. របៀបគ្រប់គ្រងលុយកាក់ក្នុងសម័យកាលឌីជីថល
៦. បទពិសោធវិជ្ជមានក្នុងការទទួលយកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុដែលកែប្រែជីវិតអ្នក
1. លក្ខខណ្ឌក្នុងការចូលរួម៖
- បេក្ខជនត្រូវមានអាយុចាប់ពី ១៨ - ៤៥ឆ្នាំ។
- បេក្ខជនត្រូវចូលរួមជាបុគ្គល នឹងអាចដាក់បញ្ជូនសាច់រឿងប្រកួតបានតែមួយរឿងប៉ុណ្ណោះក្នុងបេក្ខជនម្នាក់។
- បុគ្គលិក អិលអូអិលស៊ី មិនអាចចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនេះបានទេ។
2. លក្ខខណ្ឌរបស់អត្ថបទចូលរួមប្រកួត៖
- សាច់រឿងត្រូវសរសេរឡើងដោយផ្អែកលើសង្គមបច្ចុប្បន្ន មានភាពច្នៃប្រឌិត និងបង្កប់គំនិតអប់រំ ឬអាចដកស្រង់មកពីរឿងពិតផ្ទាល់ខ្លួន ត្រូវតែជាគំនិតបង្កើតថ្មីមិនចំលងស្នាដៃរបស់អ្នកដទៃ និងមិនធ្លាប់បានចូលរួមទៅក្នុងការប្រកួតផ្សេង ឬធ្លាប់ផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយណាមួយពីមុនឡើយ។
- អត្ថបទដែលទទួលបានជ័យលាភី មានគុណភាពល្អ អាចនឹងត្រូវបាន អិលអូអិលស៊ី យកទៅផលិតជាវីដេអូសាច់រឿង
- អត្ថបទសាច់រឿងត្រូវសរសេរចាប់ពី០១ ទៅ ០៥ទំព័រ ត្រូវសរសេរតាមរយៈកុំព្យូទ័រ ក្រដាស A4 ពុម្ពអក្សរ Khmer OS Content ទំហំអក្សរ 11 មិនដាក់ក្បាលទំព័រ ឬជើងទំព័រ និងត្រូវបញ្ជាក់៖
- ប្រធានបទ៖
- តែងនិពន្ធដោយ៖
- ចំណងជើងរឿង៖
3. លក្ខខណ្ឌក្នុងការវាយតម្លៃ
អិលអូអិលស៊ី នឹងផ្តល់ពិន្ទុដល់បេក្ខជនតាមរយៈការវាយតម្លៃដូចខាងក្រោម៖
- អត្ថន័យ៖ គំនិតដើម ភាពច្នៃប្រឌិត និងតម្លៃអប់រំនៅក្នុងសាច់រឿង
- អត្ថរូប៖ ភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់ឃ្លោងឃ្លា ធ្វើឱ្យសាច់រឿងគួរឱ្យចង់តាមដាន
- អត្ថរស៖ ភាពប៉ិនប្រសប់ក្នុងការសរសេរឆ្លុះបញ្ចាំង នូវតថភាពជាក់ស្តែង និងអប់រំសីលធម៌
- គុណភាព៖ មានការយកចិត្តទុកដាក់ក្នុងការសរសេរ មិនខុសអក្ខរាវិរុទ្ធ និងគោរពតាមលក្ខន្តិកៈបានត្រឹមត្រូវ។
4. របៀបដាក់ពាក្យ
បេក្ខជនត្រូវចុះឈ្មោះចូលរួមប្រកួតឱ្យបានត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤
សូមផ្ញើអត្ថបទរឿងខ្លីរបស់អ្នក ដោយភ្ជាប់ជាមួយព័ត៌មានផ្ទាល់ខ្លួនមកកាន់អ៊ីម៉ែល
[email protected]
ឬទំនាក់ទំនងមកកាន់ Telegram: 081 500 858។
បញ្ជាក់៖ បេក្ខជនទាំងអស់ត្រូវបញ្ចូនអត្ថបទរឿងខ្លួនរបស់ខ្លួនមកកាន់អ៊ីម៉ែល ឬតេលេក្រាមខាងលើឱ្យត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ជាកំហិត។
5. អត្ថប្រយោជន៍
បេក្ខជនចំនួន ០២នាក់ដែលបានបញ្ចេញស្នាដៃតែងនិពន្ធល្អជាងគេ នឹងត្រូវបានជ្រើសរើស ហើយនឹងទទួលបានប្រាក់រង្វាន់ចំនួន ៧០០ដុល្លារអាមេរិកក្នុងម្នាក់។
អិលអូអិលស៊ី មានសិទ្ធិកែសម្រួលបន្ថែមបន្ថយឈុតឆាកដើម្បីយកទៅផលិតជាវីដេអូ ដោយរក្សាខ្លឹមសារអត្ថបទសាច់រឿងរបស់បេក្ខជនក្នុងខ្លឹមសារដើម។ អិលអូអិលស៊ី រក្សាសិទ្ធិក្នុងការផ្សព្វផ្សាយព័ត៌មានរបស់អ្នកទទួលបានជ័យលាភី ស្នាដៃអត្ថបទរបស់បេក្ខជន និងវីដេអូ ដែលបានផលិតរួចទៅលើបណ្តាញសង្គម៕
(អត្ថបទពាណិជ្ជកម្ម)