ជាតិ
អត្ថបទពាណិជ្ជកម្ម
អិលអូអិលស៊ី រៀបចំកម្មវិធីប្រកួតនិពន្ធអត្ថបទសាច់រឿងខ្លីលើកកម្ពស់ការយល់ដឹងអំពីចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជា
18, Mar 2024 , 10:29 am        
រូបភាព
ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងអំពីចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាការគាំទ្រឱ្យមានការចែករំលែក និងជជែកពិភាក្សាអំពីបទពិសោធវិជ្ជមានក្នុងការគ្រប់គ្រងលុយកាក់របស់ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ អិលអូអិលស៊ី បានរៀបចំនូវកម្មវិធីប្រកួតសរសេរអត្ថបទសាច់រឿងខ្លីក្នុងប្រធានបទ “ហិរញ្ញវត្ថុ​ និងអ្នក” ។​
 
បេក្ខជន​នឹងតម្រូវឱ្យតែងនិពន្ធអត្ថបទសាច់រឿងខ្លីៗ​ ដែលឆ្លុះបញ្ចាំងពីប្រធានបទណាមួយខាងក្រោមនេះ៖
 
១. សារៈប្រយោជន៍នៃចំណេះដឹងហិរញ្ញវត្ថុសម្រាប់ការរស់នៅ
២.​​​ កំហុសរឿងលុយកាក់ដែលអ្នកបានជួប និងការដោះស្រាយ
៣. ការសម្រេចចិត្តដ៏ធំទៅលើហិរញ្ញវត្ថុ ដែលបានកែប្រែជីវិតអ្នក
៤. ទម្លាប់ហិរញ្ញវត្ថុល្អៗគួរចែករំលែក
៥. របៀបគ្រប់គ្រងលុយកាក់ក្នុងសម័យកាលឌីជីថល
៦.​ បទពិសោធវិជ្ជមានក្នុងការទទួលយកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុដែលកែប្រែជីវិតអ្នក
 
1. លក្ខខណ្ឌក្នុងការចូលរួម៖
  • បេក្ខជនត្រូវមានអាយុចាប់ពី ១៨ - ៤៥ឆ្នាំ។ 
  • បេក្ខជនត្រូវចូលរួមជាបុគ្គល នឹងអាចដាក់បញ្ជូនសាច់រឿងប្រកួតបានតែមួយរឿងប៉ុណ្ណោះក្នុងបេក្ខជនម្នាក់។
  • បុគ្គលិក អិលអូអិលស៊ី មិនអាចចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនេះបានទេ។​
2. លក្ខខណ្ឌរបស់អត្ថបទចូលរួមប្រកួត៖
  • សាច់រឿងត្រូវសរសេរឡើងដោយផ្អែកលើសង្គមបច្ចុប្បន្ន មានភាពច្នៃប្រឌិត​ និងបង្កប់គំនិតអប់រំ​ ឬអាចដកស្រង់មកពីរឿងពិតផ្ទាល់ខ្លួន ត្រូវតែជាគំនិតបង្កើតថ្មីមិនចំលងស្នាដៃរបស់អ្នកដទៃ និងមិនធ្លាប់បានចូលរួមទៅក្នុងការប្រកួតផ្សេង​ ឬធ្លាប់ផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយណាមួយពីមុនឡើយ។
  • អត្ថបទដែលទទួលបានជ័យលាភី​ មានគុណភាពល្អ អាចនឹងត្រូវបាន អិលអូអិលស៊ី យកទៅផលិតជាវីដេអូសាច់រឿង
  • អត្ថបទសាច់រឿងត្រូវសរសេរចាប់ពី០១ ទៅ ០៥ទំព័រ ត្រូវសរសេរតាមរយៈកុំព្យូទ័រ ក្រដាស A4 ពុម្ពអក្សរ Khmer OS Content ទំហំអក្សរ 11 មិនដាក់ក្បាលទំព័រ ឬជើងទំព័រ និងត្រូវបញ្ជាក់៖
- ប្រធានបទ៖ 
- តែងនិពន្ធដោយ៖ 
- ចំណងជើងរឿង៖
 
3. លក្ខខណ្ឌក្នុងការវាយតម្លៃ

អិលអូអិលស៊ី នឹងផ្តល់ពិន្ទុដល់បេក្ខជនតាមរយៈការវាយតម្លៃដូចខាងក្រោម៖
  • អត្ថន័យ៖ គំនិតដើម ភាពច្នៃប្រឌិត និងតម្លៃអប់រំនៅក្នុងសាច់រឿង
  • ​អត្ថរូប៖ ភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់ឃ្លោងឃ្លា ធ្វើឱ្យសាច់រឿងគួរឱ្យចង់តាមដាន
  • អត្ថរស៖​ ភាពប៉ិនប្រសប់ក្នុងការសរសេរឆ្លុះបញ្ចាំង នូវតថភាពជាក់ស្តែង និងអប់រំសីលធម៌ 
  • គុណភាព៖ មានការយកចិត្តទុកដាក់ក្នុងការសរសេរ មិនខុសអក្ខរាវិរុទ្ធ និងគោរពតាមលក្ខន្តិកៈបានត្រឹមត្រូវ។
4. របៀបដាក់ពាក្យ

ដើម្បីដាក់ពាក្យចូលរួមប្រកួត​ បេក្ខជនតម្រូវបំពេញព័ត៌មានតាមទម្រង់ពាក្យស្នើរសុំ តាមរយៈតំណរភ្ជាប់នេះ​​​៖ https://forms.office.com/r/EeuEAzykFm​
បេក្ខជនត្រូវចុះឈ្មោះចូលរួមប្រកួតឱ្យបានត្រឹមថ្ងៃទី​២០ ខែមីនា ឆ្នាំ២០២៤

សូមផ្ញើអត្ថបទរឿងខ្លីរបស់អ្នក ដោយភ្ជាប់ជាមួយព័ត៌មានផ្ទាល់ខ្លួនមកកាន់អ៊ីម៉ែល​ ​​[email protected] 
ឬទំនាក់ទំនងមកកាន់ Telegram: 081 500 858។
 
បញ្ជាក់៖ បេក្ខជនទាំងអស់ត្រូវបញ្ចូនអត្ថបទរឿងខ្លួនរបស់ខ្លួនមកកាន់អ៊ីម៉ែល ឬតេលេក្រាមខាងលើឱ្យត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ជាកំហិត។​ 
 
5. អត្ថប្រយោជន៍

បេក្ខជនចំនួន ០២នាក់ដែលបានបញ្ចេញស្នាដៃតែងនិពន្ធល្អជាងគេ នឹងត្រូវបានជ្រើសរើស ហើយនឹងទទួលបានប្រាក់រង្វាន់ចំនួន​ ៧០០ដុល្លារអាមេរិកក្នុងម្នាក់។ 
 
អិលអូអិលស៊ី មានសិទ្ធិកែសម្រួលបន្ថែមបន្ថយឈុតឆាកដើម្បីយកទៅផលិតជាវីដេអូ ដោយរក្សាខ្លឹមសារអត្ថបទសាច់រឿងរបស់បេក្ខជនក្នុងខ្លឹមសារដើម។ អិលអូអិលស៊ី រក្សាសិទ្ធិក្នុងការផ្សព្វផ្សាយព័ត៌មានរបស់អ្នកទទួលបានជ័យលាភី ស្នាដៃអត្ថបទរបស់បេក្ខជន និងវីដេអូ ដែលបានផលិតរួចទៅលើបណ្តាញសង្គម៕
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com