ជាតិ
កម្មកររោងចក្រ Y & W ១៩៧២នាក់ហើយ បានបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍
23, Mar 2024 , 1:59 pm        
រូបភាព
កម្មករកាត់ដេរនៃរោងចក្រ Y&W បិទផ្លូវតវ៉ាឱ្យថៅកែបើកប្រាក់ខែ។
កម្មករកាត់ដេរនៃរោងចក្រ Y&W បិទផ្លូវតវ៉ាឱ្យថៅកែបើកប្រាក់ខែ។
ភ្នំពេញ៖ គិតត្រឹមល្ងាចថ្ងៃទី២២មីនា កម្មកររោងចក្រ Y & W ១៩៧២នាក់ហើយ បានទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗរបស់ពួកគេ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ដល់កម្មករនិយោជិតរោងចក្រខាងលើ បានធ្វើឡើង នៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្រសួងការងារ បានអំពាវនាវដល់កម្មករនិយោជិតទាំងអស់ ដែលមិនទាន់បើកប្រាក់ឈ្នួល និង ប្រាក់បំណាច់ផ្សេងៗ ត្រៀមឯកសារពាក់ព័ន្ធ និងរួសរាន់ទៅបើកឱ្យបានគ្រប់ៗគ្នា។
 
ចំពោះកម្មករនិយោជិត ដែលមិនទាន់មានការងារថ្មី ត្រូវទាក់ទងទៅទីភ្នាក់ងារជាតិមុខរបរ និង ការងារ (NEA) ដែលបន្តប្រចាំការនៅខាងមុខសាលាខណ្ឌ ដង្កោ និងទីស្តីការក្រសួងការងារ ដើម្បីជួយស្វែងរកការងារឱ្យ។ នេះបើតាមក្រសួង។ 
 
សូមជម្រាបថា កម្មកររោងចក្រ Y & W មានជាង៤៨០០នាក់។ ពួកគេត្រូវបានថៅកែរត់ចោល ដោយមិនបានបង់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ដល់ពួកគេឡើយ។ ករណីនេះ កម្មករទាំងនោះ បាននាំចេញបិទផ្លូវតវ៉ាជាច្រើនដងមកហើយ ដើម្បីរកដំណោះស្រាយ។ យ៉ាងណាក៏ដោយ វិវាទនេះ ក្រសួងការងារក៏បានចុះទៅសម្របសម្រួលជាច្រើនដង ព្រមទាំងអំពាវនាវឱ្យម្ចាស់ផ្ទះជួលរបស់កម្មករ យោគយល់ដល់កម្មករផងដែរ៕ 
 

Tag:
 កម្មករ
  រោងចក្រ Y & W
© រក្សាសិទ្ធិដោយ thmeythmey.com