ជាតិ
មន្រ្តីជលផល កំពុងស៊ើបអង្កេតករណីលក់ត្រីបបែលទឹកសាបនៅក្រចេះ
27, Mar 2024 , 5:09 pm        
រូបភាព
រូបពី លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន
រូបពី លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន
ភ្នំពេញ៖ មន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ កំពុងស៊ើប​អង្កេតករណីលក់ដូរត្រីបបែលទឹកសាប នៅក្នុងភូមិសាស្រ្តរបស់ខ្លួន ក្រោយទទួលបានព័ត៌មានពីលោក ខៀវ កាញារីទ្ធ តំណាងរាស្រ្តមណ្ឌលកំពង់ចាម និងជាអតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន។ 



លោក ម៉ុម ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី២៧ ខែមីនាថា កន្លងទៅ មិនទាន់ធ្លាប់មានការលក់ដូរត្រីបបែលទឹកសាប នៅក្នុងភូមិសាស្រ្តខេត្តក្រចេះ នោះទេ។ ដោយឡែក ចំពោះព័ត៌មានដែលទទួលបានពីលោក ខៀវ កាញារីទ្ធ អំពីសកម្មភាពលក់ត្រីបបែល នៅតាមផ្សារក្នុងខេត្តក្រចេះ នាថ្ងៃនេះ លោកបានឱ្យ មន្រ្តីជំនាញខណ្ឌរដ្ឋបាលជលផល ចុះស្រាវជ្រាវ និងស៊ើបអង្កេតហើយ។ 
 
លោក ប្រាប់ដូច្នេះថា៖«ខ្ញុំអត់ដឹងច្បាស់ថា ពិតជាមានករណីលក់ត្រីបបែលនេះ ឬអត់ទេ។ ប៉ុន្តែ ឥឡូវខ្ញុំកំពុងរាយមន្រ្តីជលផលទាំងសង្កាត់ និងខណ្ឌ ដើម្បីចុះទៅស៊ើបអង្កេតលើករណីនេះហើយ»។ 
 
បើតាម លោក ម៉ុម ពន្លក ត្រីបបែលទឹកសាប មិនទាន់ចាត់ចូលជាប្រភេទធនធានជលផលរងគ្រោះជិតផុតពូជនៅឡើយទេ។ លោក បន្ថែមដូច្នេះថា៖«ខ្ញុំចង់ជម្រាបថា បច្ចុប្បន្នត្រីបបែលទឹកសាបនេះ មិនទាន់ចាត់ចូលជាប្រភេទធនធានជលផលរងគ្រោះថ្នាក់ជិតផុតពូជនោះទេ ព្រោះយើងមានអនុក្រឹត្យ១២៨ ​ស្ដីពីការអភិរក្សប្រភេទធនធានជលផលជិតផុតពូជមានតែ ២៩ប្រភេទប៉ុណ្ណោះ»​។
 

Tag:
 ម៉ុម ពន្លក
  ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ
  ត្រីបបែល
© រក្សាសិទ្ធិដោយ thmeythmey.com