ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សុខភាព៖ រោគសញ្ញា គាំងបេះដូង ចំពោះ​ស្ត្រី
29, Aug 2023 , 10:59 pm        
រូបភាព
រោគសញ្ញា​គាំងបេះដូង មាន​ភាពខុសគ្នា អាស្រ័យ​ទៅតាម​ភេទ ដែលជា​ធម្មតា បុរស មិនអាច​ទ្រាំទ្រ​នឹង​ការឈឺ​ទ្រូង​បានឡើយ។ វា​ផ្ទុយ​ពី​ស្ត្រី ដែល​អាច​ទ្រាំទ្រ​នឹង​រោគសញ្ញា​ទាំង​នោះបាន រហូតដល់​យឺត​ពេល​ក្នុងការ​ព្យាបាល​ទៀតផង។



ទាំងនេះ គឺជា​រោគសញ្ញា​គាំងបេះដូង ចំពោះ​ស្ត្រី ៖

1.    ការពិបាក​ដកដង្ហើម
វា​ជាស​ញ្ញា​មួយ​គួរអោយ​ភ័យខ្លាច ដែល​អាច​កើតឡើងភ្លាមៗ ហើយ​គ្មាន​មូលហេតុ​ច្បាស់លាស់ ដោយ​ចាប់ផ្ដើម​ដង្ហក់ ហាក់ដូចជា​អ្នក កំពុង​រត់ឡើង​តាម​ជណ្ដើរយន្ដ​ហោះ​ដូច្នោះ​ដែរ។

2.    បែកញើស​យ៉ាងខ្លាំង
ស្ត្រី​ចាប់ផ្ដើម​បែកញើស​យ៉ាងខ្លាំង ដោយ​មិនមាន​ភាព​តានតឹង​ណាមួយ​ឡើយ ហើយ​ភាគច្រើន កើតឡើង​អំឡុងពេល​មាន​រដូវ។

3.    បង្អាក់​ការ​គេង
ស្ត្រី​ភាគច្រើន ភ្ញាក់​នៅ​ពាក់​កណ្តាលយប់ ដោយសារ​គេ​មិនអាច​ដកដង្ហើម​បាន ដែល​កើតឡើង ដោយ​ការ​សង្កត់​ទៅលើ ផ្លូវដង្ហើម​ផ្នែក​ខាងលើ និង​លំហូរ​ឈាម​ទៅកាន់​បេះដូង មិន​គ្រាប់​គ្រាន់។

4.    ការ​អស់កម្លាំង
ស្ត្រី​ភាគច្រើន ចាប់ផ្ដើម​អស់កម្លាំង ទោះបីជា​គេង​បាន​គ្រប់គ្រាន់ និង​ញ៉ាំ​អាហារ​ត្រឹមត្រូវ​យ៉ាងណាក៏ដោយ។

5.    ការឈឺ​រមួល​នៅ​ក្រពះ
បញ្ហា​បេះដូង ដែល​គួរអោយខ្លាច​មួយទៀត​នោះ គឺ​ការ​ក្រហាយ​នៅ​ចុងដង្ហើម ឬ​ពោះវៀន​ធ្វើ​ការមិន​ប្រក្រតី ដូចជា ការពុល​អាហារ​ជាដើម។

6.    ការឈឺ​ចុកចាប់​នៅលើ​រាងកាយ
ស្ត្រី​តែងតែ​និយាយថា មានការ​ឈឺចាប់​ស្រួចស្រាវ ឈឺចាក់ៗ ឬ​ណែន​ជាប់​តែម្ដង។ ចាប់ផ្ដើម​ឈឺ​បន្តិចម្តងៗ ចាក់​ទៅ​កញ្ចឹងក  ដើមដៃ ឬ​ថ្គាម។

7.    ចង្វាក់បេះដូង​ដើរ​ញាប់
ចង្វាក់បេះដូង​ដើរ​ញាប់ ហើយ​ចាប់ផ្ដើម​ថប់ដង្ហើម និង​បែកញើស​ខ្លាំង ដោយ​មិនមាន​ភាព​តានតឹង​អ្វី​ឡើយ។

8.    ទ្រូង​ឈឺ
ស្ត្រី​ច្រើន​មាន​អារម្មណ៍​ថា តឹង​ណែន នៅ​ពេញ​ទ្រូង​ទាំងមូល​តែម្ដង៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com