ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សុខភាព៖ រោគសញ្ញា គាំងបេះដូង ចំពោះស្ត្រី
× រោគសញ្ញាគាំងបេះដូង មានភាពខុសគ្នា អាស្រ័យទៅតាមភេទ ដែលជាធម្មតា បុរស មិនអាចទ្រាំទ្រនឹងការឈឺទ្រូងបានឡើយ។ វាផ្ទុយពីស្ត្រី ដែលអាចទ្រាំទ្រនឹងរោគសញ្ញាទាំងនោះបាន រហូតដល់យឺតពេលក្នុងការព្យាបាលទៀតផង។
ទាំងនេះ គឺជារោគសញ្ញាគាំងបេះដូង ចំពោះស្ត្រី ៖
1. ការពិបាកដកដង្ហើម
វាជាសញ្ញាមួយគួរអោយភ័យខ្លាច ដែលអាចកើតឡើងភ្លាមៗ ហើយគ្មានមូលហេតុច្បាស់លាស់ ដោយចាប់ផ្ដើមដង្ហក់ ហាក់ដូចជាអ្នក កំពុងរត់ឡើងតាមជណ្ដើរយន្ដហោះដូច្នោះដែរ។
2. បែកញើសយ៉ាងខ្លាំង
ស្ត្រីចាប់ផ្ដើមបែកញើសយ៉ាងខ្លាំង ដោយមិនមានភាពតានតឹងណាមួយឡើយ ហើយភាគច្រើន កើតឡើងអំឡុងពេលមានរដូវ។
3. បង្អាក់ការគេង
ស្ត្រីភាគច្រើន ភ្ញាក់នៅពាក់កណ្តាលយប់ ដោយសារគេមិនអាចដកដង្ហើមបាន ដែលកើតឡើង ដោយការសង្កត់ទៅលើ ផ្លូវដង្ហើមផ្នែកខាងលើ និងលំហូរឈាមទៅកាន់បេះដូង មិនគ្រាប់គ្រាន់។
4. ការអស់កម្លាំង
ស្ត្រីភាគច្រើន ចាប់ផ្ដើមអស់កម្លាំង ទោះបីជាគេងបានគ្រប់គ្រាន់ និងញ៉ាំអាហារត្រឹមត្រូវយ៉ាងណាក៏ដោយ។
5. ការឈឺរមួលនៅក្រពះ
បញ្ហាបេះដូង ដែលគួរអោយខ្លាចមួយទៀតនោះ គឺការក្រហាយនៅចុងដង្ហើម ឬពោះវៀនធ្វើការមិនប្រក្រតី ដូចជា ការពុលអាហារជាដើម។
6. ការឈឺចុកចាប់នៅលើរាងកាយ
ស្ត្រីតែងតែនិយាយថា មានការឈឺចាប់ស្រួចស្រាវ ឈឺចាក់ៗ ឬណែនជាប់តែម្ដង។ ចាប់ផ្ដើមឈឺបន្តិចម្តងៗ ចាក់ទៅកញ្ចឹងក ដើមដៃ ឬថ្គាម។
7. ចង្វាក់បេះដូងដើរញាប់
ចង្វាក់បេះដូងដើរញាប់ ហើយចាប់ផ្ដើមថប់ដង្ហើម និងបែកញើសខ្លាំង ដោយមិនមានភាពតានតឹងអ្វីឡើយ។
8. ទ្រូងឈឺ
ស្ត្រីច្រើនមានអារម្មណ៍ថា តឹងណែន នៅពេញទ្រូងទាំងមូលតែម្ដង៕
© រក្សាសិទ្ធិដោយ thmeythmey.com