ការរស់នៅក្នុងជីវិតស្នេហា គឺជារឿងអស្ចារ្យណាស់។ វាអាចធ្វើឲ្យអ្នកសប្បាយចិត្ត និងទទួលបានអនុស្សាវរីយ៍ ដ៏ល្អៗជាច្រើន ជាមួយមនុស្សដែលអ្នកស្រឡាញ់។ ប៉ុន្តែ រឿងនេះ មិនមែនមានន័យថា អ្នកមិនអាចទទួលបាន ការសប្បាយទាំងអស់នេះ ដោយខ្លួនឯងតែម្នាក់ឯងនោះទេ។ ការរស់នៅក្នុងជីវិតនៅលីវ ក៏ជារឿងសំខាន់ដែរ វាអាចជួយឲ្យអ្នក យល់ដឹងអំពីខ្លួនឯង កាន់តែប្រសើរ ព្រមទាំងឲ្យអ្នក ធ្វើរឿងជាច្រើន ដែលអ្នកមិនអាចធ្វើ និងមិនចាំបាច់នៅជាមួយគេ ក៏អាចធ្វើបានដែរ។
ដើរលេង ក្នុងថ្ងៃឈប់សម្រាកតែម្នាក់ឯង
វិធីសាស្ត្រដ៏ល្អបំផុត ដើម្បីរីករាយនឹងខ្លួនឯងនោះ គឺការចំណាយពេលវេលា កម្សាន្តទាំងអស់តែម្នាក់ឯង។ វាអាចធ្វើឲ្យអ្នក មានអារម្មណ៍ធូរស្រាល ព្រមទាំងបង្កើនទំនុកចិត្ត លើខ្លួនឯងទៀតផង។ ចូរជ្រើសរើសជោគវាសនាមួយ សម្រាប់បុគ្គលិកលក្ខណៈរបស់អ្នក តែម្នាក់ឯងទៅ។ បើសិនជាអ្នកចូលចិត្តទិញឥវ៉ាន់ ទីក្រុងប៉ារីស គឺជាជម្រើសដ៏ល្អបំផុត ឬបើសិនជាអ្នកចូលចិត្តកីឡាហែលទឹក ប្រទេសថៃ ក៏ល្អចំពោះរឿងនេះដែរ។
ផ្តោតអារម្មណ៍ទៅលើ មុខរបររបស់អ្នក
បើសិនជាអ្នក មានការងារមួយ ដែលអ្នកស្រឡាញ់ចូលចិត្តហើយនោះ វាគួរតែដល់ពេល ដែលត្រូវផ្ចង់អារម្មណ៍ លើរឿងនេះហើយ។ ការចំណាយពេលវេលាច្រើនបំផុត ចំពោះការងារ នឹងមិនគ្រាន់តែជួយឲ្យអ្នក ទទួលបានជំនាញកាន់តែខ្ពស់ទេ តែក៏នឹងធ្វើឲ្យអ្នក មានអារម្មណ៍សប្បាយរីករាយ និងមានថាមពលខ្លាំងក្លា ក្នុងពេលបំពេញការងារដែរ។ រឿងនេះ មិនមែនមានន័យថា អ្នកជាមនុស្ស ជក់ចិត្តនឹងការងារទេ ប៉ុន្តែ គឺជាការផ្តល់ពេលវេលាដ៏ល្អបំផុត សម្រាប់ការងារ ព្រមទាំងបន្ធូរអារម្មណ៍ផងដែរ។
ចំណាយពេល នៅជាមួយមិត្តភក្តិ
បើសិនជាអ្នក មិនបានចូលរួម ក្នុងការងារសង្គមរស់នៅ ជាមួយមិត្តភក្តិគ្នាឯងទេ វាគួរតែដល់ពេល ដែលអ្នកចូលរួមហើយ។ អ្នកអាចជួបមិត្តភក្តិ នៅថ្ងៃចុងសប្តាហ៍ ឬទូរស័ព្ទទៅពួកគេទៅ ដើម្បីលេងនៅកន្លែងណាមួយ ក្រោយពីធ្វើការរួច។ អនុស្សាវរីយ៍ទាំងនេះ នឹងកើតមានរយៈពេលដ៏វែង សម្រាប់អ្នក ព្រមទាំងជារឿងអស្ចារ្យទៀតផង។
ទិញឥវ៉ាន់ ឬទៅមើលកុន
តើប៉ុន្មានដងហើយ ដែលអ្នកត្រូវលុបចោល គម្រោងរបស់អ្នក ដោយសារតែសង្សារ មិនអាចមកជួបនោះ? មែនហើយ អ្នកមិនគួរពឹងផ្អែកលើពួកគេ ទាំងអស់នេះតទៅទៀតឡើយ។ មានរឿងមួយចំនួន ដែលអ្នកអាចធ្វើដោយខ្លួនឯងបាន ជាពិសេស ការមើលកុន ឬការដើរទិញឥវ៉ានធម្មតាៗតែម្តង។ មនុស្សភាគច្រើន មិនចូលចិត្តគំនិត នៃការដើរទៅណាតែម្នាក់ឯងនោះទេ។ ប៉ុន្តែ វាគឺជារឿងល្អមួយទៅវិញទេ ព្រោះពួកគេនឹងបង្កើន ទំនុកចិត្តលើខ្លួនឯង ព្រមទាំងពង្រឹងដល់ បុគ្គលិកលក្ខណៈរបស់ខ្លួនទៀតផង។ និយាយឲ្យខ្លីទៅ គឺវាបង្រៀនអ្នកឲ្យចេះរស់នៅបែបឯករាជ្យ។
រស់នៅដើម្បីខ្លួនឯង មិនមែនដោយខ្លួនឯង
ជាញឹកញាប់ មនុស្សយើងច្រើនតែយល់ច្រឡំ រវាងការរស់នៅដើម្បីខ្លួនឯង និងការរស់នៅដោយខ្លួនឯង។ អ្នកត្រូវតែដឹងថា នេះគឺជាពេលវេលា ដែលត្រូវតែបណ្តាក់ទុនលើខ្លួនឯង។ វាមិនគួរណាជាគោលដៅ ដើម្បីរកឲ្យឃើញតែ សេចក្តីស្នេហាមួយមុខនោះទេ វាគួរតែមាន ការស្វែងរកមួយ សម្រាប់ខ្លួនឯង និងសិក្សាពីរបៀប ដែលអ្នកអាចធ្វើខ្លួន ឲ្យបានល្អបំផុត។ បើសិនជាអ្នក កំពុងគិតអំពី ការរៀនភាសាថ្មីមួយ ឬធ្វើការងារមួយចំនួន សម្រាប់សង្គមនោះ ចូរធ្វើវាឥឡូវនេះទៅ៕
ត្រួតពិនិត្យដោយ www.health.com.kh