ពីនេះ ពីនោះ
ពាក្យ​«​ភូមិន្ទ​»​មានន័យថា ​ស្ដេច​
09, Sep 2020 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
ពាក្យ​ថា ភូមិន្ទ សាធារណជន​ភាគច្រើន​បាន​ស្គាល់ ធ្លាប់​អាន ធ្លាប់​សរសេរ ប៉ុន្តែ​ក៏មាន​សាធារណជន​ជាច្រើន​ផងដែរ ដែល​មិនបាន​ស្គាល់​អត្ថន័យ​នៃ​ពាក្យ​មួយ​នេះ​។ នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ថា «​ភូមិន្ទ​»​នេះ​មានន័យថា ព្រះរាជា​។​



ពាក្យ​«​ភូមិន្ទ​» មាន​ថ្នាក់​ពាក្យ​ជានា​ម (​ភូមិ + ឥន្ទ​; ភូមិ + ឥន្ទ្រ​) មានន័យថា អ្នក​ដែល​ជាធំ​ជាង​អស់​ប្រជាជន​លើ​ផែនដី​(​ព្រះរាជា​)​។ ចំណែក សព្ទ​ថា ភូធន​, ភូធរ​, ភូធ​រេស ឬ​ភូធ​រេ​ស្វរ៍​, ភ​នាថ​, ភូ​នាយក​, ភូ​នេ​តា​, ភូ​ប​តី​, ភូបាល​, ភូ​បេ​ន្ទ្រ​, ភូ​បេស ឬ​ភូ​បេ​ស្វរ៍​, ភូ​ភុ​ជៈ​, ភូមិន្ទ​, ភូមិប​, ភូមិស្សរៈ​, ភូមេន្ទ្រ​, ភូ​មេស ឬ​ភូ​មេ​ស្វរ៍​, ភូវន័យ​, ភូ​វនាថ​, ភូ​វនា​យក​, ភូស​ក្ក ឬ​ភូស​ក្រ​... ទាំងអស់នេះ​ប្រែ​ថា ព្រះរាជា​ដូចគ្នា ប្លែក​បន្តិចបន្តួច​តែ​រាជសព្ទ​ធំ​តូច​ជាង​គ្នា​ប៉ុណ្ណោះ​, ត្រូវ​ប្រើពាក្យ​ថា ព្រះ​ដាក់​នាំ​ខាងដើម​ផ្សំ​ផង​, តែបើ​ប្រើ​ក្នុង​កាព្យ​មិនបាច់​ដាក់ពាក្យ​ថា ព្រះ ផ្សំ​ក៏បាន​ខ្លះ ដោយ​សម្រួល​ពាក្យ​ចួន​។

ដកស្រង់​ពី​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


© រក្សាសិទ្ធិដោយ thmeythmey.com