ជាតិ
លោក សួន វិសាល ជាប់ឆ្នោត​ជា​ប្រធាន​គណៈមេធាវី​
16, Oct 2016 , 3:31 pm        
រូបភាព
រូបភាព៖ Facebook Suon Visal​​
រូបភាព៖ Facebook Suon Visal​​
ដោយ: ថ្មីៗ
​លោក សួន វិសាល ត្រូវបាន​ជាប់ឆ្នោត​ជ្រើសរើស​ឲ្យ​ធ្វើជា​ប្រធាន​គណៈមេធាវី​សម្រាប់​អាណត្តិ​ទី​១១​ជំនួស លោក ប៊ុន ហ៊ុន ដែល​ផុត​អាណត្តិ​របស់ខ្លួន​។ លោក វិសាល គឺជា​មេធាវី​ល្បីល្បាញ​ម្នាក់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​ប្រជាប្រិយ​ភាពខ្លាំង​នៅក្នុង​ចំណោម​មេធាវី​ដែល​ប្រកប​អាជីព​នៅក្នុង​ប្រទេស​កម្ពុ​ជា​។ នៅក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃអាទិត្យ​នេះ លោក សួន វិសាល ទទួលបាន​សំឡេង​លើសគេ​បំផុត​ចំនួន​៦២២​សំឡេង ក្នុងចំណោម​គូប្រជែង​៣​នាក់​ផ្សេងទៀត​៕


© រក្សាសិទ្ធិដោយ thmeythmey.com