ជាតិ
លោក សួន វិសាល ជាប់ឆ្នោតជាប្រធានគណៈមេធាវី រូបភាព៖ Facebook Suon Visal
× លោក សួន វិសាល ត្រូវបានជាប់ឆ្នោតជ្រើសរើសឲ្យធ្វើជាប្រធានគណៈមេធាវីសម្រាប់អាណត្តិទី១១ជំនួស លោក ប៊ុន ហ៊ុន ដែលផុតអាណត្តិរបស់ខ្លួន។ លោក វិសាល គឺជាមេធាវីល្បីល្បាញម្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានប្រជាប្រិយភាពខ្លាំងនៅក្នុងចំណោមមេធាវីដែលប្រកបអាជីពនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ លោក សួន វិសាល ទទួលបានសំឡេងលើសគេបំផុតចំនួន៦២២សំឡេង ក្នុងចំណោមគូប្រជែង៣នាក់ផ្សេងទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com