រូបត្លុក
ត្រូវចៀសវាងកុំឲ្យផលប្រយោជន៍បំផ្លាញទំនាក់ទំនងគ្រួសារ!
× ភ្នំពេញ៖ ភ្លើងចង្ក្រៀងផ្ទះអ្នកណា ភ្លឺនៅផ្ទះអ្នកនោះ។ នេះ គឺជាសុភាសិតខ្មែរដែលចង់និយាយថា គ្រួសារនីមួយៗមានបញ្ហារៀងៗខ្លួន ហើយមានតែមនុស្សក្នុងគ្រួសារនោះទេទើបដឹង។ ការមើលពីខាងក្រៅ ឬវាយតម្លៃពីខាងក្រៅ មិនត្រឹមត្រូវឡើយ។ នៅក្នុងគ្រួសារនីមួយៗ មិនថា នៅកម្ពុជា ឬនៅប្រទេសផ្សេងទេ បញ្ហាចេះតែកើតឡើងហើយ។ តើសមាជិកគ្រួសារនីមួយៗគួរពង្រីកបញ្ហាឲ្យប៉ោងឡើងធំ ឬផ្ទុយទៅវិញ សមាជិកនីមួយៗគួរអត់អោនឲ្យគ្នា និងបង្កើតសុខដុមរមនា? សូមកុំឲ្យផលប្រយោជន៍បំបាត់មិត្តភាព ឬកាត់ផ្តាច់សាច់ញាតិឲ្យសោះ។ ប្រាក់អាចរកបាន មិត្តភាពបងប្អូន ក្រុមគ្រួសារមិនអាចរកបានឡើយ។ ជីវិតមនុស្សខ្លីណាស់៕
© រក្សាសិទ្ធិដោយ thmeythmey.com