ជាតិ
ពីនេះ ពីនោះ
ចូរ​ប្រើពាក្យ​ទាំងនេះ​ឲ្យ​ត្រឹមត្រូវ​៖ បវេសនកាល វិស្សមកាល វ៉ា​កង ចូល​កង​… ​
19, May 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​តាមពិត នៅពេលដែល​ពលរដ្ឋ​ខ្មែរ​និយាយ​ទំនាក់ទំនង​គ្នា ពួកគេ​អាច​យល់​គ្នា​បាន​ទាំងអស់​។ ប៉ុន្តែ នៅពេលដែល​ពួកគេ​សួរ​គ្នា​ពី​អត្ថន័យ ឬ​សួរ​គ្នា​ថា តើ​ពាក្យ​ទាំងនោះ សរសេរ​យ៉ាងដូចម្តេច ពួកគេ​បង្ហាញ​ការលំបាក ព្រោះ​អក្ខរាវិរុទ្ធ គឺជា​រឿង​ស្មុគស្មាញ​។



ពាក្យ​ថា «​វ៉ា​កង​» គឺជា​ពាក្យ​បារាំង​ដែលថា Vacances​។ Vacances បកប្រែ​មកជា​ភាសា​ខ្មែរ គឺ​មានន័យថា វិស្សមកាល (​សិស្ស ឬ​និស្សិត​សម្រាក​ពី​ការសិក្សា​)​។

ពាក្យ​ថា «​ចូល​កង​» គឺជា​ពាក្យ​ខ្មែរ​មួយ​ម៉ាត់ «​ចូល​» តែ​ពាក្យ «​កង​» គឺជា​ពាក្យ​មួយផ្នែក​តូច​ពី​ពាក្យ​បារាំង​។ «​កង​» គឺ​មកពី​ពាក្យ Vacances​។ ដូច្នេះ «​ចូល​កង​» បានន័យថា ត្រឡប់​ពី​ការ​សម្រាក​រៀនសូត្រ ហើយ​ដល់​ពេលដែល​សិស្ស​ត្រូវ​ចូល​សិក្សា​វិញ​។ ភាសា​ខ្មែរ គឺ​ចូល ឬ​បើក​បវេសនកាល​។

សរុបសេចក្តី​មក «​វ៉ា​កង​» គឺ​ស្មើ វិស្សមកាល រីឯ «​ចូល​កង​» គឺ​ចូល ឬ​បើក​បវេសនកាល​៕

© រក្សាសិទ្ធិដោយ thmeythmey.com