ជាតិ
ពីនេះ ពីនោះ
រវាង​ពាក្យ «​តំណាល​» និង «​ដំណាល​» មាន​អត្ថន័យ និង​ប្រើ​ខុសគ្នា​ដូ​ចម្តេច​?
15, May 2023 , 7:29 am        
រូបភាព
​សាធារណជន​ភាគច្រើន​សរសេរ និង​ប្រើពាក្យ «​តំណាល​» និង «​ដំណាល​» ដោយ​មិនដឹងថា​ពាក្យ​មួយណា​ប្រើ​ក្នុងន័យ​ណាមួយ​ឡើយ​។ នៅ​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពី​ភាពខុសគ្នា​យ៉ាង​ដូច្នេះ​ថា​៖



ទី​១/ ពាក្យ​«​តំណាល​» ជា​កិរិយាសព្ទ​មានន័យថា និយាយ​បូរបាច់​, ប្រាប់​, ពោល​, ពណ៌នា​, ដែល​កន្លង​ហួស​ទៅ​, យូរហើយ​។ ល​។ ឧទាហរណ៍​៖ ខ្ញុំ​ចេះ​រឿងនេះ​ដោយសារ​ចាស់ៗ​តំណាល​ប្រាប់​។

ទី​២/ ពាក្យ​«​ដំណាល​» ជា​គុណសព្ទ​មានន័យថា ដែល​ស្មើ​អាយុ​គ្នា​, ស្មើ​ឆ្នាំ​គ្នា​, ស្មើ​កាល​គ្នា​។ ឧទាហរណ៍​៖ អ្នកនឹង​ខ្ញុំ​កើត​ឆ្នាំ​ដំណាលគ្នា​, ចេញទៅ​ក្នុងពេល​ដំណាលគ្នា​, ជាមួយគ្នា​, ទៅ​ដំណាលគ្នា​។ ល​៕


© រក្សាសិទ្ធិដោយ thmeythmey.com