ពីនេះ ពីនោះ
នាយកធម៌ ៦យ៉ាង ដែលលើកស្ទួយឱ្យ«មេដឹកនាំ»មានតម្លៃ
× ពាក្យថា «នាយកធម៌» ដែលមានពន្យល់នៅក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណា គឺមានន័យថា ធម៌របស់នាយក គឺធម៌សម្រាប់ជនអ្នកដឹកនាំ ឬអ្នកត្រួតត្រាអ្នកដទៃ។ បុគ្គលជាបព្វជិតក្តី គ្រហស្ថក្តី ដែលធ្វើជាប្រធានត្រួតត្រាលើអ្នកដទៃ គប្បីមាននាយកធម៌ ៦យ៉ាង ប្រចាំនៅក្នុងសន្តានចិត្តជានិច្ច។
នាយកធម៌ទាំង ៦យ៉ាង ដែលតែងលើកស្ទួយឱ្យនាយកមានត្លៃ គឺ៖
១- ខមា គឺសេចក្តីអត់ធន់
២- ជាគរិយៈ គឺសេចក្តីភ្ញាក់រលឹករឿយៗ
៣- ឧដ្ឋានៈ គឺសេចក្តីឧស្សាហ៍ខ្នះខ្នែង
៤- សំវិភាគៈ គឺការចែករលែក ឬការរំលែកឲ្យនូវវត្ថុផ្សេងៗ
៥- ទយា គឺសេចក្តីអាណិតអាសូរត្រាប្រណីគេ
៦- ឥក្ខណា គឺការរំពៃមើលខុសត្រូវ ៕
© រក្សាសិទ្ធិដោយ thmeythmey.com