ពីនេះ ពីនោះ
នាយកធម៌ ៦​យ៉ាង ដែល​លើកស្ទួយ​ឱ្យ​«​មេដឹកនាំ​»​មានតម្លៃ​
09, Sep 2018 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
ពាក្យ​ថា «​នាយកធម៌​» ដែលមាន​ពន្យល់​នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណា គឺ​មានន័យថា ធម៌​របស់​នាយក គឺ​ធម៌​សម្រាប់​ជន​អ្នកដឹកនាំ ឬ​អ្នកត្រួតត្រា​អ្នកដទៃ​។ បុគ្គល​ជា​បព្វជិត​ក្តី គ្រហស្ថ​ក្តី ដែល​ធ្វើជា​ប្រធាន​ត្រួតត្រា​លើ​អ្នកដទៃ គប្បី​មាន​នាយកធម៌ ៦​យ៉ាង ប្រចាំ​នៅក្នុង​សន្តាន​ចិត្តជា​និច្ច​។



នាយកធម៌​ទាំង ៦​យ៉ាង ដែល​តែង​លើកស្ទួយ​ឱ្យ​នាយក​មាន​ត្លៃ គឺ​៖

១- ខ​មា គឺ​សេចក្តី​អត់ធន់​
២- ជាគ​រិ​យៈ គឺ​សេចក្តី​ភ្ញាក់រលឹក​រឿយៗ​
៣- ឧដ្ឋានៈ គឺ​សេចក្តី​ឧស្សាហ៍​ខ្នះខ្នែង​
៤- សំ​វិភា​គៈ គឺ​ការចែក​រលែក ឬ​ការរំលែក​ឲ្យ​នូវ​វត្ថុ​ផ្សេងៗ​
៥- ទ​យា គឺ​សេចក្តី​អាណិតអាសូរ​ត្រា​ប្រណី​គេ​
៦- ឥ​ក្ខ​ណា គឺ​ការ​រំពៃមើល​ខុសត្រូវ ៕


© រក្សាសិទ្ធិដោយ thmeythmey.com