ជាតិ
ពីនេះ ពីនោះ
រូបត្លុក
សូម​បន្ថយ​ការប្រើប្រាស់​ស្បោង​ប្លា​ស្ទិ​ក​ ដើម្បី​ភពផែនដី​!
09, Sep 2018 , 9:39 am        
រូបភាព
ដោយ:
ម​ន្រី្ត​ជាន់ខ្ពស់​ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹង កន្លងមក ថា រដ្ឋាភិបាល​មាន​ផែនការ​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ឲ្យ​បាន​ចំនួន ៥០​ភាគរយ​ត្រឹម​ឆ្នាំ​២០១៩ ហើយនឹង​បន្ត​កាត់បន្ថយ​ដល់​ទៅ ៧០​ភាគរយ​ក្នុង​ឆ្នាំ ២០២០​ខាងមុខ ដើម្បី​គាំពារ​សុខភាព​ពលរដ្ឋ និង​រក្សា​សោភ័ណភាព​បរិស្ថាន​។


 
​លោកស្រី Elodie Maria sube អនុព័ន្ធ​ប្រតិភូ​សហគមន៍​អឺរ៉ុប បាន​លើកឡើងថា ការកាត់បន្ថយ បាន​ចំ ពោះ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​នេះ​ពិត​ជាមួយ​សារសំខាន់​ណាស់ ព្រោះ​ថង់​ប្លា​ស្ទិ​ក​នេះ មាន​សារ​ធាតុគីមី​ពុល​ប៉ះពាល់​ដល់​សុខភាព និង​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​ហើយ​មាន​អាយុកាល​វែង មិន​ងាយ រលាយ​រហូតដល់​ជាង​៥០០​ឆ្នាំ ចំណែក​លទ្ធភាព​នៃ​ការកែច្នៃ​ឡើងវិញ​បានត្រឹមតែ​៣​ភាគរយ​ប៉ុណ្ណោះ​។​
 
​បើ​យោងតាម​របាយការណ៍ ពលរដ្ឋ​កម្ពុជា​ម្នាក់ ប្រើប្រាស់​ថង់​ប្លា​ស្ទីក​ជា​មធ្យម​មាន​ចំនួន ២០០០​ថង់​ក្នុង​មួយឆ្នាំ ដែលជា​ចំនួន​ដ៏​ច្រើន​បើ​ប្រៀបធៀប​នឹង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​៕



© រក្សាសិទ្ធិដោយ thmeythmey.com