ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អ្នកស្រូបផ្សែងបារីពីគេក៏ប្រឈមនឹងភាពភ្លេចភ្លាំងច្រើនដែរ
× យោងទៅតាមសេចក្តីរាយការណ៍របស់ Daily Mail បានឲ្យដឹងថា ការដែលស្រូបផ្សែងបារីពីគេអាចបង្កើនការប្រឈមនឹងភាពភ្លេចភ្លាំងធ្ងន់ធ្ងរយ៉ាងគួរឲ្យកត់សម្គាល់។ រឿងនេះបានមកពីការសិក្សាមួយដែលបង្ហាញជាលើកដំបូងនូវទំនាក់ទំនងរវាងការប៉ះពាល់នឹងផ្សែងបារី និងភាពភ្លេចភ្លាំង។ វាគឺជាការសិក្សាដ៏ធំមួយរបស់ប្រជាជនចិនដែលពិនិត្យទៅលើស្ថានភាពសុខភាពផ្លូវចិត្តរបស់មនុស្សចាស់អាយុចាប់ពី ៦០ឆ្នាំឡើង ហើយមានការប៉ះពាល់នឹងផ្សែងបារី។
អ្នកស្រាវជ្រាវបានប្រើប្រាស់កម្មវិធីកុំព្យូទ័រដើម្បីពិនិត្យមើលថាតើអ្នកចូលរួមនោះមានបញ្ហាជាច្រើនទាក់ទងនឹងការចងចាំ ការគិត និងការប្រែប្រួលបុគ្គលិកលក្ខណៈដែលបញ្ជាក់អំពីចង្កោមរោគសញ្ញាភ្លេចភ្លាំងមធ្យម ឬធ្ងន់ធ្ងរ។ បន្ទាប់មក ពួកគេក៏ពិនិត្យទៀតថា តើមានទំនាក់ទំនងរវាងការប៉ះពាល់នឹងផ្សែងបារី និងអាការៈភ្លេចភ្លាំងឬអត់ ហើយក៏បានរកឃើញថា អ្នកដែលប្រាប់ថាមានការស្រូបផ្សែងបារីពីគេគឺប្រឈមនឹងចង្កោមរោគសញ្ញាភ្លេចភ្លាំងធ្ងន់ធ្ងររហូតដល់ ២៩ភាគរយ នៅពេលប្រៀបធៀបជាមួយអ្នកដែលមិនបានស្រូបផ្សែងបារីសោះ។
ភាពគ្រោះធ្នាក់នៃការស្រូបផ្សែងបារីមានការចុះផ្សាយបានល្អហើយ ហើយក៏អាចជាករណីក្នុងការបន្ថែមភាពភ្លេចភ្លាំងមួយទៀតដែរសម្រាប់ថ្ងៃអនាគត់។ យ៉ាងណាមិញ ការសិក្សានេះមិនអាចអះអាងបានថា ការស្រូបផ្សែងបារីពិតជាធ្វើឲ្យភ្លេចភ្លាំងបានទេ ដោយសារតែការសិក្សានេះមានដែនកំណត់ច្រើន។
ទំនាក់ទំនងជាក់លាក់មួយរវាងភាពភ្លាំងភ្លាំង (ដែលមិនមែនជាជំងឺភ្លេចភ្លាំងពេលចាស់ជរា) និងការស្រូបផ្សែងបារីពីគេមិនអាចជឿជាក់បាននៅឡើយទេ ហើយវាទាល់តែមានការស្រាវជ្រាវបន្ថែមទៀតចូលរួមដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com