ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ភាសា​វិទូ​បារាំង​លោក Sylvain និយម​និយាយ​ភាសា​ខ្មែរ​ជាជាង​ភាសា​ដទៃទៀត​
01, Apr 2018 , 6:59 pm        
រូបភាព
 
​ភ្នំពេញ​៖ លោក Sylvain Vogel បាន​និយាយថា លោកនិយម​និយាយ​ភាសា​ខ្មែរ​ជាជាង​ភាសា​ដទៃទៀត​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​បាន​លើកឡើងថា ភាសា​ខ្មែរ​ជា​ភាសាផ្លូវការ​របស់​កម្ពុ​ជា ដូច្នេះ លោក​ត្រូវតែ​ប្រើប្រាស់​ភាសា​មួយ​នេះ​។ លោក Sylvain គឺជា​ភាសា​វិទូ​មួយរូប​ដែល​ល្បីល្បាញ​ក្នុងចំណោម​និស្សិត​អក្សរសាស្ត្រ​បារាំង និង​ក្នុងចំណោម​អ្នក​ភាសាវិទ្យា​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​បាន​ចំណាយពេល​របស់លោក​ជាង​២០​ឆ្នាំ​ដើម្បី​សិក្សា និង​បង្រៀន នៅក្នុង​ប្រទេស​កម្ពុជា​។ ជនជាតិ​បារាំង​រូបនេះ​ចេះ​១០​ភាសា ក្នុងនោះ លោក​ចេះ​ភាសា​ខ្មែរ ព្នង និង​សំស្ក្រឹត ច្បាស់លាស់​។ ក្រៅពី​ភាសា​ខ្មែរ ព្នង និង​សំស្ក្រឹត លោក​ចេះ​ភាសា​បារាំង អង់គ្លេស អាល្លឺម៉ង់ និង​ភាសា​មួយចំនួន​ផ្សេងទៀត​។


ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេ​ឡិច​ត្រូវ​និក​ថ្មីៗ និង​លោក Sylvain Vogel ភាសា​វិទូ​ដូចតទៅ​៖ 

​សំឡេង​សម្ភាស​ជា​ភាសា​ខ្មែរ 








 

Tag:
 ភាសា​វិទូ
© រក្សាសិទ្ធិដោយ thmeythmey.com