ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ភាសាវិទូបារាំងលោក Sylvain និយមនិយាយភាសាខ្មែរជាជាងភាសាដទៃទៀត
×
ភ្នំពេញ៖ លោក Sylvain Vogel បាននិយាយថា លោកនិយមនិយាយភាសាខ្មែរជាជាងភាសាដទៃទៀតនៅក្នុងប្រទេសកម្ពុជា។ លោកបានលើកឡើងថា ភាសាខ្មែរជាភាសាផ្លូវការរបស់កម្ពុជា ដូច្នេះ លោកត្រូវតែប្រើប្រាស់ភាសាមួយនេះ។ លោក Sylvain គឺជាភាសាវិទូមួយរូបដែលល្បីល្បាញក្នុងចំណោមនិស្សិតអក្សរសាស្ត្របារាំង និងក្នុងចំណោមអ្នកភាសាវិទ្យានៅក្នុងប្រទេសកម្ពុជា។ លោកបានចំណាយពេលរបស់លោកជាង២០ឆ្នាំដើម្បីសិក្សា និងបង្រៀន នៅក្នុងប្រទេសកម្ពុជា។ ជនជាតិបារាំងរូបនេះចេះ១០ភាសា ក្នុងនោះ លោកចេះភាសាខ្មែរ ព្នង និងសំស្ក្រឹត ច្បាស់លាស់។ ក្រៅពីភាសាខ្មែរ ព្នង និងសំស្ក្រឹត លោកចេះភាសាបារាំង អង់គ្លេស អាល្លឺម៉ង់ និងភាសាមួយចំនួនផ្សេងទៀត។
ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូវនិកថ្មីៗ និងលោក Sylvain Vogel ភាសាវិទូដូចតទៅ៖
សំឡេងសម្ភាសជាភាសាខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com