ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ខ្មែរ​នាំគ្នា​ពិសា​កាហ្វេ​នាំចូល​? បណ្ឌិត យ៉ង សាំង​កុមារ ជម្នះ Branding កាហ្វេ​ខ្មែរ​ដាំ​នៅ​មណ្ឌល​គិ​រី
04, Apr 2018 , 3:27 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុងខណៈ​ពេលដែល​ទីផ្សារ​កាហ្វេ​កំពុង​រីកចម្រើន​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​នៅក្នុង​ទីក្រុង​ភ្នំពេញ​នោះ​, បណ្ឌិត​កសិកម្ម លោក យ៉ង សាំង​កុមារ ក៏​ហក់​ចូលក្នុង​វិស័យ​សេវាកម្ម​កាហ្វេ​នេះដែរ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ សម្រាប់​លោក កុមារ​, លោក​មិន​នាំយក​កាហ្វេ​បរទេស​មក​លក់​ឲ្យ​អតិថិជន​ខែ្មរ​ដូច​ហាង​កាហ្វេ​ដទៃ​មួយចំនួន​នោះទេ តែ​លោក​បាន​សហការ​ដាំ​កាហ្វេ​ជាមួយ​ជនជាតិភាគតិច​នៅក្នុង​ខេត្តមណ្ឌលគិរី​។


 
​ការនាំ​កាហ្វេ​បរទេស​យកមក​លក់​នៅ​ទីផ្សារ​កម្ពុជា​ធ្វើ​ឲ្យ​ប្រទេសមួយ​នេះ ទទួលបាន​ប្រាក់ចំណេញ​ផ្នែក​សេដ្ឋកិច្ច​តិចតួច​។ ផ្ទុយទៅវិញ ប្រសិនបើ​កម្ពុជា​អាច​ដាំ​កាហ្វេ​ដោយ​ខ្លួនឯង ហើយ​លក់​ឲ្យ​អតិថិជន​ខ្មែរ និង​បរទេស​, ពេលនោះ កម្ពុជា​នឹង​ទទួលបាន​ផលចំណេញ​ផ្នែក​សេដ្ឋកិច្ច​ច្រើន​មែនទែន​។ បើ​យោងតាម​លោក កុមារ​, កាហ្វេ​មណ្ឌលគិរី មានគុណ​ភាពល្អ​ដូច​កាហ្វេ​នាំចូល​ពី​បរទេស​ដែរ​។ នៅក្នុង​ប្រទេស​កម្ពុជា គេ​អាច​ដាំ​កាហ្វេ​បាន​នៅក្នុង​ខេត្តមណ្ឌលគិរី រតនគិរី កំពង់ចាម ពោធិ៍សាត់ កោះកុង ប៉ៃលិន​។​ល​។

​បច្ចុប្បន្ននេះ ទីផ្សារ​សេវាកម្ម​កាហ្វេ​នៅក្នុង​ប្រទេស​កម្ពុជា​អាចមាន​ទំហំ​ទឹកប្រាក់​ក្នុង​ចន្លោះ​ពី​៥០​ទៅ​១០០​លាន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ​។ ដូច្នេះ លោក​បណ្ឌិត​កសិកម្ម យ៉ង សាំង​កុមារ អំពាវនាវ​ឲ្យ​អ្នកជំនួញ​ក្នុង​ឧស្សាហកម្ម​កាហ្វេ​នាំគ្នា​លើកកម្ពស់ និង​កសាង​កេរ្តិ៍ឈ្មោះ​កាហ្វេ​ខ្មែរ​រួមគ្នា​។

ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក បណ្ឌិត​កសិកម្ម យ៉ង សាំង​កុមារ អតីត​នាយក​អង្គការ​កសិកម្ម​សេ​ដាក់ និង​បច្ចុប្បន្ន​ជា ម្ចាស់​ភោគ​ជនី​ដ្ឋា​ន អូ​ក្រា នៅក្នុង​តំបន់​ទួលគោក រាជធានី​ភ្នំពេញ​ដូចតទៅ​(​ភោជនីយដ្ឋាន​នេះ​មាន​លក់​កាហ្វេ​សរីរាង្គ​ដាំ​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី​) ៖




Tag:
 កាហ្វេ
© រក្សាសិទ្ធិដោយ thmeythmey.com