ជាតិ
រដ្ឋាភិបាល កាត់​ដី​រដ្ឋ​ជាង​៥០០ ហិកតា ឲ្យ​ទៅ​ពលរដ្ឋ ២៩៨ គ្រួសារ ដែល​រស់​នៅលើ​កោះរ៉ុង​
05, Apr 2018 , 11:08 am        
រូបភាព
ដោយ: ថ្មីៗ
​ដី​ទំហំ​ជាង ៥០០ ហិកតា ដែលជា​កម្មសិទ្ធិឯកជន​របស់​រដ្ឋ ត្រូវបាន​រដ្ឋាភិបាល ប្រគល់​ឲ្យ​ទៅ​ប្រជាពលរដ្ឋ ២៩៨ គ្រួសារ ដែល​កំពុង​រស់នៅ​លើ​កោះរ៉ុង​។ ការ​កាត់​ដី​រដ្ឋ យកទៅ​ធ្វើជា​កម្មសិទ្ធិរ​បស់​ប្រជាពលរដ្ឋ​នេះ គឺធ្វើឡើង​តាមរយៈ​អនុក្រឹត្យ ដែល​ចុះហត្ថលេខា​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៨​។



​អនុក្រឹត្យ​នោះ បានបញ្ជាក់​បែបនេះ​ថា​៖«​សម្រេច​កាត់​ដី​ទំហំ ៥២៨,៣៧ ហិកតា នៅ​សង្កាត់​កោះរ៉ុង និង​សង្កាត់​កោះរ៉ុង​សន្លឹម ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ចេញពី​ដីឯកជន​របស់​រដ្ឋ ហើយ​ធ្វើ​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ២៩៨ គ្រួសារ ដែល​រស់នៅ​អចិន្ត្រៃយ៍​លើ​កោះរ៉ុង​»៕


Tag:
 កោះរ៉ុង​
  ពលរដ្ឋ​
  ដីធ្លី​
© រក្សាសិទ្ធិដោយ thmeythmey.com