ជាតិ
រដ្ឋាភិបាល កាត់ដីរដ្ឋជាង៥០០ ហិកតា ឲ្យទៅពលរដ្ឋ ២៩៨ គ្រួសារ ដែលរស់នៅលើកោះរ៉ុង
× ដីទំហំជាង ៥០០ ហិកតា ដែលជាកម្មសិទ្ធិឯកជនរបស់រដ្ឋ ត្រូវបានរដ្ឋាភិបាល ប្រគល់ឲ្យទៅប្រជាពលរដ្ឋ ២៩៨ គ្រួសារ ដែលកំពុងរស់នៅលើកោះរ៉ុង។ ការកាត់ដីរដ្ឋ យកទៅធ្វើជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋនេះ គឺធ្វើឡើងតាមរយៈអនុក្រឹត្យ ដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨។
អនុក្រឹត្យនោះ បានបញ្ជាក់បែបនេះថា៖«សម្រេចកាត់ដីទំហំ ៥២៨,៣៧ ហិកតា នៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចេញពីដីឯកជនរបស់រដ្ឋ ហើយធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ ២៩៨ គ្រួសារ ដែលរស់នៅអចិន្ត្រៃយ៍លើកោះរ៉ុង»៕
Tag:
កោះរ៉ុង
ពលរដ្ឋ
ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com