ពីនេះ ពីនោះ
បួន​មិន ៖ មិន​កាប់ មិន​ដុត មិន​ឈួ​ស​ឆាយ លក់​ដី​មិន​ដាច់​
18, Apr 2018 , 7:39 pm        
រូបភាព
  ​ដីព្រៃ​នៅតាម​ផ្លូវលំ​មួយ ឆ្ពោះទៅ​ជ្រោះ​ព្រះ​និម្មិត ក្នុង​ខេត្តស្ទឹងត្រែង ជិត​ព្រំដែន​ឡាវ​
​ដីព្រៃ​នៅតាម​ផ្លូវលំ​មួយ ឆ្ពោះទៅ​ជ្រោះ​ព្រះ​និម្មិត ក្នុង​ខេត្តស្ទឹងត្រែង ជិត​ព្រំដែន​ឡាវ​
ដោយ:
​រហូតមកដល់​ពេលនេះ​ហើយ ការកាប់បំផ្លាញ​ព្រៃឈើ​ដែល​នៅ​សេសសល់ ដើម្បី​យក​ដី នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​នៅតែ​បន្ត និង​ហាក់​ពុំមាន​ការទប់ស្កាត់ ពី​អាជ្ញាធរ​ដែនដី​ឡើយ​។ ការកាប់​ខ្លះ ស្ថិតនៅក្នុង​ដី​សម្បទាន ខ្លះ​ជា​លក្ខណៈ​គ្រួសារ​។ ដីព្រៃ​ជាច្រើន​សិប​ហិកតា ត្រូវបាន​កាប់ ដុត ឈូសឆាយ និង​ទុកចោល​គួរ​ឲ្យ​សង្វេក​។ ប៉ុន្តែ អ្វីដែល​រិត​តែ​គួរ​ឲ្យ​ព្រួយបារម្ភ​ទៀត​នោះ គឺ​អ្នក​ប្រកបរ​បរកាប់​ព្រៃ​បែប​ពនេចរ ដើម្បី​យក​ដី​លក់​។ ពួកគេ​កាប់​ពីមួយ​កន្លែង ទៅមួយ​កន្លែង​ទៀត​។ លក់ដាច់​មួយកន្លែង ទៅ​កាប់​មួយកន្លែង​ទៀត​។ មាន​សំណួរ​សួរ​ទៅ​ពួកគាត់​ថា ហេតុ​ចាំបាច់​កាប់ ឈូសឆាយ និង​ដុត​? គាត់​ឆ្លើយថា បើ​មិន​កាប់ មិន​ឈូសឆាយ មិន​ដុត គឺ​លក់​ដី​មិន​ដាច់ ព្រោះ​គេ​មិន​វាស់វែង​ចេញ​ប្លង់​កម្មសិទ្ធិ​ឲ្យ ទាល់តែ​ដី​ទទេ​ស្អាត​ទើបបាន​?!




© រក្សាសិទ្ធិដោយ thmeythmey.com