ពីនេះ ពីនោះ
បួនមិន ៖ មិនកាប់ មិនដុត មិនឈួសឆាយ លក់ដីមិនដាច់ ដីព្រៃនៅតាមផ្លូវលំមួយ ឆ្ពោះទៅជ្រោះព្រះនិម្មិត ក្នុងខេត្តស្ទឹងត្រែង ជិតព្រំដែនឡាវ
× រហូតមកដល់ពេលនេះហើយ ការកាប់បំផ្លាញព្រៃឈើដែលនៅសេសសល់ ដើម្បីយកដី នៅតាមបណ្តាខេត្តជាប់ព្រំដែននៅតែបន្ត និងហាក់ពុំមានការទប់ស្កាត់ ពីអាជ្ញាធរដែនដីឡើយ។ ការកាប់ខ្លះ ស្ថិតនៅក្នុងដីសម្បទាន ខ្លះជាលក្ខណៈគ្រួសារ។ ដីព្រៃជាច្រើនសិបហិកតា ត្រូវបានកាប់ ដុត ឈូសឆាយ និងទុកចោលគួរឲ្យសង្វេក។ ប៉ុន្តែ អ្វីដែលរិតតែគួរឲ្យព្រួយបារម្ភទៀតនោះ គឺអ្នកប្រកបរបរកាប់ព្រៃបែបពនេចរ ដើម្បីយកដីលក់។ ពួកគេកាប់ពីមួយកន្លែង ទៅមួយកន្លែងទៀត។ លក់ដាច់មួយកន្លែង ទៅកាប់មួយកន្លែងទៀត។ មានសំណួរសួរទៅពួកគាត់ថា ហេតុចាំបាច់កាប់ ឈូសឆាយ និងដុត? គាត់ឆ្លើយថា បើមិនកាប់ មិនឈូសឆាយ មិនដុត គឺលក់ដីមិនដាច់ ព្រោះគេមិនវាស់វែងចេញប្លង់កម្មសិទ្ធិឲ្យ ទាល់តែដីទទេស្អាតទើបបាន?!
© រក្សាសិទ្ធិដោយ thmeythmey.com