ជាតិ
លោក កៃ គឹមសុង ត្រូវបាន​បណ្តេញចេញ​ពីតួនាទី​និពន្ធនាយក​កាសែតភ្នំពេញប៉ុស្តិ៍
07, May 2018 , 3:23 pm        
រូបភាព
លោក កៃ គឹមសុង និពន្ធនាយក​នៃសារព័ត៌មានភ្នំពេញប៉ុស្តិ៍​ត្រូវបាន​ម្ចាស់ក្រុមហ៊ុន​ថ្មីនៃ Post Media បណ្តេញ​ពី​ការងារនារសៀល​ថ្ងៃទី​៧​ខែឧសភានេះ។



លោក កៃ គឹមសុង​ បាន​បញ្ជាក់ប្រាប់​សារព័ត៌មានថ្មីៗ​ថា លោក​ពិតជាត្រូវបាន​បញ្ឈប់​ពី​កាសែត​ភាសាអង់គ្លេស និងខ្មែរដែលលោកបានបម្រើ​ការ​ជាង​១០ឆ្នាំ​នេះមែន។ លោក កៃ គឹមសុង បាន​ប្រាប់មូលហេតុដែល​លោក​ត្រូវបាន​ម្ចាស់ក្រុមហ៊ុន​ថ្មី​បញ្ឈប់យ៉ាង​ដូច្នេះ៖«ម្ចាស់ថ្មី​បាន​បញ្ឈប់ខ្ញុំហើយ ដោយអះអាងថាខ្ញុំ​បាន​​ធ្វើកំហុសធំមួយ បន្ទាប់ពីបាន​អនុញ្ញាត​ឲ្យ​កាសែតនេះ​ចេញផ្សាយអត្ថបទ​ស្តីពី​ការ​ដូរម្ចាស់ក្រុមហ៊ុន​ Post Media ​នៅលើទំព័រមុខ​នៃ​កាសែត​ភ្នំពេញប៉ុស្តិ៍នេះ»។

ការបញ្ឈប់តួនាទី​និពន្ធនាយកត្រូវបាន​ធ្វើឡើង​ ក្រោយពីក្រុមហ៊ុន Post Media ត្រូវបាន​លក់​ទៅឲ្យ​ម្ចាស់​ថ្មី​ជាវិនិយោគិន​ជនជាតិ​ម៉ាឡេស៊ី។ 

អត្ថបទទាក់ទង



ក្រោយពីការដូរម្ចាស់​ក្រុមហ៊ុន Post Media បុគ្គលិក​មួយចំនួន ត្រូវបាន​គេ​ដឹងថា ​បានលាលែង​ពីក្រុមហ៊ុន​សារព័ត៌មាននេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com