ស្ដង់ដា​សរីរាង្គ​កំណត់​ពី​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ​
ជាតិ
បទសម្ភាសន៍
វីដេអូ
ស្ដង់ដា​សរីរាង្គ​កំណត់​ពី​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ​
11, Jun 2018 , 10:39 pm        
រូបភាព
​កោះកុង​៖ ស្ដង់ដា​សរីរាង្គ ជា​ស្ដង់ដា​របស់​អង្គការ​សេ​ដាក ដែល​កំណត់​គុណភាព​ផលិតផល​។ ស្ដង់ដា​សរីរាង្គ​នេះ មាន​សារសំខាន់​សម្រាប់​កំណត់​សុវត្ថិភាព​ចំណីអាហារ​ដែល​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​។ ផលិតផល​សរីរាង្គ ត្រូវ​ការកំណត់​ស្ដង់ដា​ច្បាស់លាស់ ដោយ​សិក្សា​ពី​ស្ថានភាព​ដី​ក្នុង​ការដាំ​ដំណាំ​ផ្សេងៗ ពិសេស​លើ​ការប្រើប្រាស់​សារធាតុ​ជាដើម​។  លោក វង្ស សាវឿន ប្រធាន​ក្រុមការងារ​អង្គការ​សេ​ដាក បាន​បញ្ជាក់ថា​៖ «​ស្ដង់ដា​សរីរាង្គ ផ្ដោតលើ​៤​ចំណុច​សំខាន់ គឺ​ការ​គិតពី​សារធាតុ​ចូល​,​សារធាតុ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​,​សារធាតុ​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់ និង​រយៈពេល​នៃ​ការកែប្រែ​ស្ថានភាព​ដី​»​។



​ស្ដង់ដា​សរីរាង្គ ក៏​ផ្ដល់​សារសំខាន់​ក្នុងការ​ត្រូវ​នាំ​ចេញទៅ​ក្រៅប្រទេស​ផងដែរ​។ ស្ដង់ដា​នាំចេញ​បាន​បែង​ចែកជា​៤​ប្រភេទ គឺ​ស្ដង់ដា​អាមេរិក ស្ដង់ដា​អឺរ៉ុប ស្ដង់ដា​អាស៊ី និង​ស្ដង់ដា​សរីរាង្គ​សេ​ដាក​។ ស្ដង់ដា​នាំចេញ​ទាំង​៤​ប្រភេទ​នេះ មាន​លក្ខណៈ​ខុសគ្នា ដោយ​តម្រូវ​ទៅលើ​ការនាំចេញ​ទៅតាម​ប្រទេស​នីមួយៗ ដែល​មើល​លើ​ស្ថានភាព​ដី​, ការប្រើប្រាស់​គីមី ឬ​សារធាតុ​ផ្សេងៗ​៕

​តើ​ស្ដង់ដា​សរីរាង្គ​មាន​សារសំខាន់​យ៉ាងណាខ្លះ​លើ​សុវត្ថិភាព​ចំណីអាហារ​? ដើម្បី​ជ្រាប​ព័ត៌មាន​នេះ សូម​អញ្ជើញ​ទស្សនា​បទសម្ភាសន៍​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក វង្ស សាវឿន ប្រធាន​ក្រុមការងារ​នៃ​អង្គការ​សេ​ដាក​ដូចតទៅ​៖




Tag:
 ស្ដង់ដា​
 ​សរីរាង្គ​
 ​ចំណី​
 ​អាហារ​
 ​សេ​ដាក​
 ​វង្ស សាវឿន​
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 65785 [1] => 9,28,26 [2] => ស្ដង់ដា​សរីរាង្គ​កំណត់​ពី​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ​ [3] => content [4] => [5] => ស្ដង់ដា​,​សរីរាង្គ​,​ចំណី​,​អាហារ​,​សេ​ដាក​,​វង្ស សាវឿន​ [6] => 95 [7] => 0 [8] => )