ជាតិ
បទសម្ភាសន៍
វីដេអូ
ស្ដង់ដាសរីរាង្គកំណត់ពីគុណភាព និងសុវត្ថិភាពចំណីអាហារ
× កោះកុង៖ ស្ដង់ដាសរីរាង្គ ជាស្ដង់ដារបស់អង្គការសេដាក ដែលកំណត់គុណភាពផលិតផល។ ស្ដង់ដាសរីរាង្គនេះ មានសារសំខាន់សម្រាប់កំណត់សុវត្ថិភាពចំណីអាហារដែលផ្គត់ផ្គង់ក្នុងទីផ្សារ។ ផលិតផលសរីរាង្គ ត្រូវការកំណត់ស្ដង់ដាច្បាស់លាស់ ដោយសិក្សាពីស្ថានភាពដីក្នុងការដាំដំណាំផ្សេងៗ ពិសេសលើការប្រើប្រាស់សារធាតុជាដើម។ លោក វង្ស សាវឿន ប្រធានក្រុមការងារអង្គការសេដាក បានបញ្ជាក់ថា៖ «ស្ដង់ដាសរីរាង្គ ផ្ដោតលើ៤ចំណុចសំខាន់ គឺការគិតពីសារធាតុចូល,សារធាតុអនុញ្ញាតឲ្យប្រើប្រាស់,សារធាតុមិនអនុញ្ញាតឲ្យប្រើប្រាស់ និងរយៈពេលនៃការកែប្រែស្ថានភាពដី»។
ស្ដង់ដាសរីរាង្គ ក៏ផ្ដល់សារសំខាន់ក្នុងការត្រូវនាំចេញទៅក្រៅប្រទេសផងដែរ។ ស្ដង់ដានាំចេញបានបែងចែកជា៤ប្រភេទ គឺស្ដង់ដាអាមេរិក ស្ដង់ដាអឺរ៉ុប ស្ដង់ដាអាស៊ី និងស្ដង់ដាសរីរាង្គសេដាក។ ស្ដង់ដានាំចេញទាំង៤ប្រភេទនេះ មានលក្ខណៈខុសគ្នា ដោយតម្រូវទៅលើការនាំចេញទៅតាមប្រទេសនីមួយៗ ដែលមើលលើស្ថានភាពដី, ការប្រើប្រាស់គីមី ឬសារធាតុផ្សេងៗ៕
តើស្ដង់ដាសរីរាង្គមានសារសំខាន់យ៉ាងណាខ្លះលើសុវត្ថិភាពចំណីអាហារ? ដើម្បីជ្រាបព័ត៌មាននេះ សូមអញ្ជើញទស្សនាបទសម្ភាសន៍រវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកយកព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយលោក វង្ស សាវឿន ប្រធានក្រុមការងារនៃអង្គការសេដាកដូចតទៅ៖
Tag:
ស្ដង់ដា
សរីរាង្គ
ចំណី
អាហារ
សេដាក
វង្ស សាវឿន
© រក្សាសិទ្ធិដោយ thmeythmey.com