ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា (AIB) បានបញ្ជូនសិស្សឆ្នើម៥នាក់ ទស្សនកិច្ចសិក្សានៅធនាគារ អេស៊ីលីដា នាប្រទេសឡាវ
19, Jun 2018 ,
11:59 am
រូបភាព
×
ដោយ:
ជី ដាណា
វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា (AIB) កាលពីដើមខែមិថុនា បានបញ្ជូនសិស្សឆ្នើមរបស់ខ្លួនចំនួន៥នាក់ ទៅទស្សនកិច្ចសិក្សា នៅធនាគារ អេស៊ីលីដា សាខាខេត្តស្ទឹងត្រែង និងធនាគារ អេស៊ីលីដា ក្នុងខេត្តចម្ប៉ាសាក់ ប្រទេសឡាវ។
លោក បណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា(AIB) បានឲ្យដឹងថា នេះជាលើកទីមួយហើយ ដែល AIB បញ្ជូននិស្សិតពូកែរបស់ខ្លួន ទៅទស្សនកិច្ចសិក្សានៅសាខាធនាគារ អេស៊ីលីដា នៅឯបរទេស ហើយAIB គ្រោងបញ្ជូនសិស្ស និស្សិតពូកែៗ ទៅទស្សនកិច្ចនៅបរទេស ជារៀងរាល់ឆ្នាំ។
បើតាម លោក បណ្ឌិត ផុន ណារិន គោលបំណងនៃទស្សកិច្ចសិក្សានេះ គឺដើម្បីឲ្យពួកគាត់បានសិក្សា ស្វែងយល់ ពីប្រតិបត្តិការធនាគារ( Banking operation) ថាតើធនាគារ អេស៊ីលីដា នៅឡាវ ធ្វើប្រតិបត្តិការការងាររបស់ខ្លួនយ៉ាងដូចម្ដេច? នាយកវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា(AIB) លោកបណ្ឌិត ផុន ណារិន បញ្ជាក់ដូច្នេះថា៖ «និស្សិត បានសង្កេតពីរចនាសម្ព័ន្ធរួម នៃសាខាធនាគារមួយ ថាតើធ្វើអ្វីខ្លះ ក្នុងប្រតិបត្តិការធនាគារ? មិនត្រឹមតែប៉ុណ្ណោះទស្សនកិច្ចនេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់និស្សិត ព្រោះពួកគាត់បានស្វែងរយល់ពីរបៀបធ្វើការនៅបរទេស។ ដូច្នេះពេលបញ្ចប់ការសិក្សា សិស្ស និស្សិត មិនត្រឹមតែអាចធ្វើការនៅថ្នាក់ជាតិប៉ុណ្ណោះទេ តែថែមទាំងអាចទៅធ្វើការជាលក្ខណៈអន្តរជាតិបានផងដែរ»។
កញ្ញា ស៊ូ សុជាតា ជានិស្សិតពូកែ ក្នុងចំណោមនិស្សិតទាំង៥នាក់ ដែលត្រូវទៅធ្វើទស្សនកិច្ចសិក្សានៅក្រៅប្រទេសលើកដំបូងនេះ បានថ្លែងថា នាងពិតជារំភើបណាស់ ដែលខ្លួនទទួលបានឱកាសសិក្សាលើកដំបូងនេះ ដែលបានធ្វើឲ្យកញ្ញាបានសិក្សាពីចំណេះដឹងថ្មីៗ ដែលខ្លួនមិនធ្លាប់បានដឹងពីមុនមក ។ កញ្ញា ស៊ូ សុជាតា ក៏បានថ្លែងអំណរគុណ ដល់ AIB ដែលផ្តល់ឱកាស ក៏ដូចជាលើកទឹកចិត្ត ដល់សិស្ស និស្សិត ដែលខិតខំរៀនសូត្រ។
និស្សិតរូបនេះ រៀបរាប់ទៀតថា ទស្សនកិច្ចសិក្សានេះ បានធ្វើឲ្យខ្លួន រួមទាំងនិស្សិតដទៃទៀត ទទួលបាននូវបទពិសោធន៍ និងចំណេះដឹងបន្ថែម ដែលថ្នាក់គ្រប់គ្រងសាខានីមួយៗ បានចែករំលែក។ លើសពីនេះ ក៏យល់ដឹងពីប្រតិបត្តិការ ក៏ដូចជាសេវាកម្មយ៉ាងសម្បូរបែប របស់ធនាគារអេស៊ីលីដាផងដែរ។ មិនត្រឹមតែចុះទស្សនកិច្ចសិក្សា នៅតាមធនាគារ អេស៊ីលីដាប៉ុណ្ណោះទេ និស្សិត ស៊ូ សុជាតា និងនិស្សិតឆ្នើម៤រូបទៀត ក៏បានទស្សនកិច្ចនៅតាមរមណីយដ្ឋានទេសចរណ៍មួយចំនួននៅក្នុងប្រទេសឡាវដែរ ដែលជាឱកាសឲ្យពួកគេបានយល់ដឹងបន្ថែមពីរបៀបនៃការប្រាស្រ័យទាក់ទងគ្នារបស់ប្រជាជនឡាវ និងការប្រើប្រាស់ភាសាផងដែរ។
សូមជម្រាបថា វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា (AIB) ត្រូវបានបង្កើតឡើងដោយធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងទំហំបោះទុនវិនិយោគជិត ៤០លានដុល្លារអាមេរិក សាងសង់អគារសិក្សាថ្មីផ្ទាល់ខ្លួនលំដាប់ស្តង់ដាអន្តរជាតិ ដែលគ្រោងនឹងបើកសម្ពោធ ដាក់ដំណើរជាផ្លូវការ នៅខែ ធ្នូ ២០១៨ នេះ ។ បច្ចុប្បន្នវិទ្យាស្ថានមាននិស្សិតចំនួនជាង៥០០នាក់ ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង លើជំនាញហិរញ្ញវត្ថុ និងធនាគារ ប្រកបដោយវិជ្ជាជីវៈ និងគុណភាព ។ និស្សិតរៀនចប់ពី AIB នឹងមានអាទិភាពខ្ពស់ នៃជម្រើសការងារជាមួយស្ថាប័នដៃគូ MoU ទាំង ៦៩ ៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
7 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
1 សប្តាហ៍
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម