World Cup៖ តារាចម្រៀង​កូ​ឡុំ​ប៊ី បាត់​វត្ថុ​មានតម្លៃ ជិត​៨០​ម៉ឺន​ដុល្លា​ក្នុង​សណ្ឋាគារ​នៅ​រុស្ស៊ី

FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ តារាចម្រៀង​កូ​ឡុំ​ប៊ី បាត់​វត្ថុ​មានតម្លៃ ជិត​៨០​ម៉ឺន​ដុល្លា​ក្នុង​សណ្ឋាគារ​នៅ​រុស្ស៊ី
20, Jun 2018 , 5:59 pm         3717
រូបភាព
 តារាចម្រៀង Pop របស់​កូ​ឡុំ​ប៊ី Maluma ត្រូវបាន​ចោរលួច​យក​វត្ថុ​មានតម្លៃ ដែល​គិត​ជា​ប្រាក់​រហូតដល់ ៧៨​ម៉ឺន​ដុល្លារ​អាមេរិក​ពី​ក្នុង​បន្ទប់​សណ្ឋាគារ​របស់ខ្លួន​មួយកន្លែង​នៅ​ជិត​ទីលាន​ក្រហម​ក្នុង​ក្រុង​មូ​ស្គូ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​នៅ​ថ្ងៃទី​១៩ ខែមិថុនា​។​



​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា Maluma ដែលជា​តារាចម្រៀង​ដ៏​ល្បីល្បាញ​មួយរូប​នៅក្នុង​តន្ត្រី​បែប​ឡាទីន បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​រុស្ស៊ី​ដើម្បី​មើល​ការប្រកួត​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក World Cup និង​ទៅ​គាំទ្រ​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី​ផងដែរ​។​



​ប៉ុន្តែ​ជា​អកុសល តារាចម្រៀង វ័យ​២៤​ឆ្នាំ ត្រូវបាន​ជនល្មើស​ចូល​លួច​ឥ​វ៉ាន់​មាន​មួយចំនួនធំ​ពី​ក្នុង​បន្ទប់​ស្នាក់​នៅឯ​សណ្ឋាគារ Four Seasons ដែលមាន​តម្លៃ​ប្រមាណ​៧៨​ម៉ឺន​ដុលារ​។
​ប្រភពព័ត៌មាន​ពី​ប៉ូលិស​ពីររូប​បាន​ប្រាប់​គេហទំព័រ​ព័ត៌មាន RBC ថា​ជនល្មើស​បាន​យក​របស់របរ​ដូចជា​កាបូប​ម៉ាក Louis Vuitton នាឡិកា​ប្រណីត ១១​គ្រឿង គ្រឿងអលង្ការ និង​វែ​នតា​ចំនួន​១០​ដែលមាន​ដាំ​ត្បូង​ពេជ្រ និង​គុជ​ខ្យង​។​

​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី​បាន​ភ្លាត់ស្នៀត​ចាញ់​ជប៉ុន​ក្នុងជំនួប​ដំបូង​នៃ​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល H​។ ការប្រកួត​ជុំ​ទី​២​ក្រុម​មកពី​តំបន់​អាមេរិក​ឡាទីន នឹងត្រូវ​តទល់​ជាមួយ​ប៉ូឡូញ​ដែលជា​ក្រុម​បរាជ័យ​ដូចគ្នា​នៅ​ថ្ងៃទី​២៥ ខែមិថុនា វេលា​ម៉ោង​១​អា​ធ្រា​ត្រ (​ម៉ោង​នៅ​កម្ពុជា​)៕



Tag:
 បាល់ទាត់​
  FIFA World Cup
  Maluma
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1819next